ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ចាប់តាំងពីពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Mint Chalida ទាក់ទងគ្នាជាមួយនិងមិត្តប្រុសមកដល់បច្ចប្បន្ននេះ មានរយៈពេលជាង៨ឆ្នាំហើយ បើគិតទៅពិតជាវែងខ្លាំងណាស់។
យ៉ាងណាមិញទោះបីជាទំនាក់ទំនងស្នេហារបស់ Mint យូរឆ្នាំក៏ដោយ តែថ្មីៗនេះនាងបានបង្ហើបប្រាប់អ្នកកាសែតយ៉ាងភ្ញាក់ផ្អើលថា ជីវិតស្នេហានាងនិងមិត្តប្រុស ទម្រាំដើរដល់ចំណុចនេះ អ្នកទាំងពីធ្លាប់បែកគ្នាមិនតិចជាង៥ដងឡើង ហើយក្នុងមួយដងៗ មិនតិតជាង៦ខែឡើង ប៉ុន្ដែគ្រប់យ៉ាងតែងតែប្រែមកជាល្អវិញ ដោយសារតែបានការជួយជ្រុមជ្រែងពីគ្រួសារទាំងសងខាង។
ពិតណាស់ក្រោយពេលឃើញអ្នកគាំទ្របានលឺដូច្នេះ គ្រប់គ្នាបានលាន់មាត់សរសើរដ៏គូស្នេហ៍មួយគូនេះ ទោះបីជាមានបញ្ហាជាមួយគ្នាបែបណាក៏ដោយ ក៏មិនដែលបោះបង់គ្នាចោលដែរ៕
អត្ថបទដោយ៖សុីវលី