ក្រោយពីដ្រាម៉ាមិនចេះចប់ HyunA និងDawn នៅតែភ្ជាក់ពាក្យជាមួយគ្នាបានសម្រេច!

KPOP ត្រូវបានទទួលស្គាល់ និងល្បីល្បាញទូទាំងពិភពលោក ដោយភាពខុសប្លែកពីគេក្នុងការគ្រប់គ្រងទៅលើសិល្បៈករ និងក្រុមអាយដលកូរ៉េ ព្រោះក្រុមហ៊ុនខាងផ្នែកសិល្បៈ និងកំសាន្តមានការតឹងរឹងទៅលើតារារបស់ខ្លួន។ ភាគច្រើនតារាម្នាក់ៗដែលចុះកិច្ចសន្យាជាមួយក្រុមហ៊ុនហើយគឺត្រូវតែនៅsingle រហូតដល់ថ្ងៃដែលផ្ដាច់កិច្ចសន្យា ឬពេលណាមួយជាក់លាក់ដែលបានកំណត់។

ទន្ទឹមនឹងនេះដែរ តារាចម្រៀងអាយដលពីររូបដែលធ្វើឱ្យរង្គោះរង្គើដល់លក្ខខណ្ឌទូទៅមួយនេះគឺគ្មាននរណាក្រៅពីអតីតសមាជិកក្រុម 4MINUTES និងតារាចម្រៀងប្រុស Dawn របស់ Pantagon។ តារាទំាងពីរនេះបានប្រកាសទាក់ទងគ្នាដោយបើកជំហរ ហើយក៏បានធ្វើឱ្យ CUBE Entertainment បានបណ្ដេញអ្នកទំាងពីរចេះពីក្រុមដែលបានបង្កើត។
ទោះជាយ៉ាងណា តារាទាំងពីរបានចាប់ដៃគ្នាមកដល់ពេលនេះរួមទាំងនៅតែបន្តចេញនូវបទចម្រៀង រួមទាំងមានការចេញអាល់បុមជាមួយគ្នាផងដែរ។ ថ្មីៗនេះហ្វេនក៏បានអបអរសាទរដល់ Dawn និងHyunAh ដោយអ្នកទាំងប្រកាសថាបានភ្ជាប់ពាក្យជាមួយគ្នានៅក្នុងIGរបស់ខ្លួន។
អត្ថបទដោយ៖ Eriya