កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ គឺជាថ្ងៃខួបកំណើតរបស់តារាសម្ដែងលោក ឆឹម សក្កដា ក្នុងនោះយើងក៏បានឃើញលោកបង្ហោះរូបភាពនិងសារអបអរចំពោះខ្លួនឯង ហាក់បីដូចជាឯកាដល់ហើយ ខណៈអតីតគូស្នេហ៍តារាចម្រៀង ពេជ្រ សោភា ទើបតែបើកបង្ហាញទំនាក់ទំនងស្នេហាថ្មីផងដែរ។
យ៉ាងណាមិញអ្វីដែលធ្វើឲ្យហ្វេនៗគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងនោះគឺ នៅថ្ងៃនោះគ្រប់គ្នាបានឃើញតារាចម្រៀង ពេជ្រ សោភា បានបង្ហោះសារអបអរថ្ងៃខួបកំណើតមួយថា «Happy birthday to you» នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ហើយចំណែកក្នុង IG វិញបានរៀបរាប់ថា «02/02/2022 ជូនពរឱ្យមានសុខភាពល្អ ហាមមានអ្វីជាបញ្ហាទាំងអស់ មកសោយក្តីស្រឡាញ់ ទទួលដោយក្តីស្រឡាញ់ សន្យាថាមិនបោះបង់»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងសង្ឃឹមថាសារនោះតារាចម្រៀង ពេជ្រ សោភា បង្ហោះជូនលោក ឆឹម សក្កដា ដែលជាអតីតគូស្នេហ៍ទៅចុះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី