សឹកភ្លាមចូលបុស្តិ៍ប៉ូលីសភ្លែត!! តារ៉ាថៃ “dj_matoom” ចូលខ្លួនដោះស្រាយគ្រប់ពាក្យបណ្តឹងដែលគេប្តឹងគាត់មុនពេលបួសជាព្រះសង្ឃ!
ទទួលបុណ្យបានច្រើនមិនស្ទើរទេសម្រាប់ពិធិករ និងតារ៉ាកំប្លែង “dj_matoom” ដែលមុននេះម្ចាស់ខ្លួនបានសម្រេចិត្តបួសតបស្នងសងគុណអ្នកមានគុណអស់រយ:ពេលជិតមួយខែធ្វើអោយមិត្តភក្តិតារ៉ា និងហ្វែនៗនឹកជាខ្លាំង។ ក្រោយពេលសឹកគាត់ប្រញាប់ចូលខ្លួនទៅដោះស្រាយករណីគេប្តឹងពីបទបំពុលសង្គមហើយមិនគោរពតាមច្បាប់កំឡុងពេលកូវីដ។
ដោយម្ចាស់ខ្លួនបានផុសរូបនៅក្នុងអ៊ិនស្ត្រាក្រាមព្រមជាមួយ Caption ថា “ថ្ងៃនេះខ្ញុំបានចូលមកបង្ហាញខ្លួននៅបុស្តិ៍ជាលើកចុងក្រោយក្នុងករណីដែលខ្ញុំល្មើសធ្វើពិធីខួបកំណើតកាលពីឆ្នាំមុន ដោយមួយឆ្នាំកន្លងមកនេះខ្ញុំមិនដែលប្រព្រតិ្តរឿងខុសពីកាណែនាំឡើយ ដូចច្នេះហើយគ្រប់យ៉ាងត្រូវបានបញ្ចប់ត្រឹមនេះវេលានេះ តែខ្ញុំក៏នឹងនៅបន្តអនុវត្តន៍ខ្លួនតាមច្បាប់នឹងបទបញ្ជាជានិច្ចធានាមិនអោយរឿងនោះកើតមានទៀតឡើយ… ”
លើសពីនេះទៅទៀត dj_matoom បាននិយាយសុំទោសរាល់ភាពចលាចលដែលខ្លួនបានបង្កើតកន្លងមក ថែមបញ្ជាក់អោយគ្រប់គ្នារក្សាសុខភាពអោយបានល្អដោយ សសេរថា “គ្រប់ករណីត្រូវបានបញ្ចប់តែជម្ងឺរាតត្បាតនៅមានដដែលដូចច្នេះហើយថែរក្សាសុខភាពខ្លួនឯងផង”។ បន្ទាប់ពីបានឃើញផុសរបស់លោកម៉ាក់ត៊ូមហើយមិត្តភក្តិជិតស្និតនាំគ្នាខមមិនរូបបេះដូងពណ៌ក្រហមអោយគាត់គ្រប់គ្នា។
អត្ថបទដោយ សា