តារ៉ាស្រីសារភាពស្រលាញ់គ្នាកណ្តាលបទសម្ភាសន៍!! Richyoranate ថាមិនចង់ឃ្លាតឆ្ងាយពី Baifernbah សូម្បីមួយជំហ៊ាន!
បង្ករអោយមានគូ Best Friend តារ៉ាថៃស្រីស្អាតមួយគូទៀតហើយសម្រាប់តួឯកស្រីចូលថ្មីតែល្បីលឿន “Richyoranate” និងតារ៉ាសម្តែងស្រីតម្លៃរាប់លាន “Baifernbah” ស្និតរហូតគ្រប់គ្នាសង្ស័យថាត្រឹមជាមិត្តជិតស្និត ឬ អាចលើសពីនេះ?
ដោយចុងក្រោយអ្នកទាំងពីរបានអោយសម្ភាសន៍ទៅកាន់អ្នកសារពត៌មានដែលចុះទៅកន្លែងថតរឿងថា រីឈី មិនអនុញ្ញាតអោយបៃហ្វឺនទៅណាឆ្ងាយទេ នាងចូលនៅក្បែរសិស្សច្បងបៃហ្វឺនគ្រប់ពេលវេលាគ្រប់ទីកន្លែង មិនមែនជិតធម្មតាទេ Richyoranate តែងតែអោបកៀកកើយ Baifernbah យ៉ាងជិតស្និតជានិច្ច។
គាត់ទាំងពីស្និតគ្នាបានលឿងហួសពីការស្នាន ដោយព្រោះបុគ្គលិកលក្ខណ:របស់អ្នកទាំងពីរធ្វើអោយម្ខាងទៀតពេញចិត្តខ្លាំង ដូចច្នេះហើយជួបភ្លាមចង់ស្និតស្នាល ចង់និយាយលេងអោយបានច្រើនភ្លាម។
ឃើញតារ៉ាស្រីទាំងពីចុះសម្រុងនិងស្រលាញ់គ្នាខ្លាំងថ្នាក់នេះ អ្នកចាត់ការតារ៉ា ក្រុមការងារ អ្នកសារពត៌មាន និងហ្វែនៗក៏សប្បាយចិត្តព្រោះទាំងគូស្អាតដូចគ្នា រួសរាយដូចគ្នា បានគ្នាជាមិត្តស្និតស្នាលគឺជារឿងល្អកម្ររកមានក្នុងវិស័យសិល្ប:ថៃ។ កុំតែ Richyoranate មានមិត្តប្រុសហើយទេកុំអីកើតមានដ្រាម៉ាគូជីនតារ៉ាស្រីទៀតហើយមើលទៅ។
អត្ថបទដោយ សា