កាន់តែចាស់កាន់តែសង្ហា! Lee Dong Wook ឈានចូលវ័យ៤១ ឆ្នាំតែសង្ហាជាងកាលនៅ១៨ឆ្នាំទៀត

តារាសម្ដែងប្រុសដ៏ល្បីប្រចាំប្រទេស Lee Dong Wook ជាតារាមួយរូបដែលទទួលបានប្រជាប្រិយ និងការស្រលាញ់ទូទាំងអាស៊ីដោយលោកបានសម្ដែងនៅក្នុងរឿងល្បីៗជាច្រើនដូចជា រឿង Goblin ជាដើម។ ទន្ទឹមនឹងនេះដែរ លោកក៏បានធ្វើការសម្ដែងរឿងថ្មីមួយដែលមានចំណងជើងថា Bad And Crazy ។ រឿងនេះដែលគឺជារឿងប្រភេទព្រឺព្រួច មានឈុតឆាកវាយគ្នាដ៏ក្ដៅគគុក ហើយក៏ទទួលបានការចាប់អារម្មណ៍មិនតិចនោះទេ។

ថ្មីៗនេះដែរ ខាងកាសែតកូរ៉េក៏បានផុសនៅរូបដែល Lee Dong Wook កាលនៅក្មេងអាយុ១៨ឆ្នាំ ដែលសម្ដែងក្នុងរឿងដំបូងរបស់ខ្លួន School 2 ដែលធ្វើឱ្យមានការទទួលស្គាល់ពីទេព្យកោសល្យសម្ដែងរបស់លោក។ ជាពិសេសទៅទៀត ហ្វេនៗក៏នាំគ្នាទៅcomment ជាច្រើន Lee Dong Wook កាលនៅក្មេងពិតជាសង្ហារមែនបែបគួរឱ្យស្រលាញ់ តែឥលូវលោកសង្ហារបែបស៊ិចស៊ី ដែលមិនហ្វេនៗប៉ុន្មាននាក់ទេដែលជាលង់ស្រលាញ់ងើបមិនរួច។
Eriya