ដើមហេតុមកពី JungKook ក្រុម​ BTS!! ហាងអាហារល្បីនៅសហរដ្ឋអាមេរិកាត្រូវដូរឈ្មោះព្រោះឃ្លារយ៉ាងខ្លីរបស់ idol!!

ហេតុការណ៍កើតមានយូហើយតែទើបតែកក្រើកនៅក្នុងសង្គមអនឡាញក្រោយពេលក្រុមតារ៉ា​ K-pop BTS ចេញខ្លីបវីដេអូខ្លី Behind the scene របស់​ Mission នៅសហរដ្ឋអាមេរិការបស់ពួកគេ។ ដោយ JungKook បានធ្វើអោយហាងអាហារមួយត្រូវប្រញ៉ាប់ដូរឈ្មោះដើម្បីឆ្លើយតបនឹងរឿងដែលកើតឡើងអោយបានទាន់ពេលវេលា។

After Footer (Active) - damrei Mr1 Zone2

រឿងកើតឡើងនៅក្នុងសកម្មភាពក្រោយឆាករបស់ក្រុម BTS ពេលត្រូវសម្តែងរាំនៅតាមទីសាធារណ:ជាមួយពិធីករឆ្នើមលោក ចនកូឌិន ដោយក្នុងពេលសម្រាកក្រុមការងារបានរៀបចំអាហារជូនក្រុមតារ៉ា​ K-pop BTS គ្រប់គ្នា។

JungKook បានសម្តែងភាពភ្ញាក់ផ្អើលហ្នឹងរសជាតិអាហារដែលគាត់ទទួលបានជាខ្លាំង ហើយគាត់និយាយថា “ឆ្ងាញ់ណាស់ នេះជាអ្វីដែលគាត់កំពុងតាមរក” ធ្វើអោយសមាជិកដូចជា J-Hope ចាប់អារម្មណ៍ហើយចូលមកសួរថាជាអ្វី JungKook ឆ្លើយទាំងប្រកបឈ្មោះហាងខុសថា “Chicotle” (ឈ្មោះត្រឹមត្រូវគឺ Chipotle) បណ្តាលអោយគ្រប់គ្នាជាពិសេសហ្វែនៗ តាមរកឈ្មោះដែលគាត់ហៅនោះពេញអ៊ិនធឺណែត។

បានឃើញពត៌មាន និងនិន្នាកាដែលកំពុងមានប្រជាប្រិយភាពខ្លាំងនេះហើយ ម្ចាស់ហាងអាហារ Chipotle បានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនទៅជា “Chicotle” តាមដែល JungKook​ ហៅភ្លាមៗដើម្បីអោយក្រុមអ្នកគាំទ្រ ឬ ARMY អាចរកពួកគេឃើញ។ ហើយក្រោយពេលផ្លាស់ប្តូរហាងនេះបានក្លាយទៅជានិន្នាកាដែលមានគេនិយាយដល់ច្រើនបំផុតនៅក្នុង Twitter។​

អត្ថបទដោយ សា