Wow! អ្នកអង្គម្ចាស់ នរោត្ដម ជេន ណា ចូលសម្ដែងរឿងលើកទី១ហើយ​ ប៉ះជាមួយនិងតារាសម្ដែងស្រីល្បីឈ្មោះម្នាក់នេះទៀត!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា បច្ចុបុ្បន្ននេះអ្នកអង្គម្ចាស់ នរោត្ដម ជេន ណា ដែលជាសែរាជវង្ស បានក្លាយជាតារាចម្រៀងវ័យក្មេង ដែលមានទេពកោសល្យច្រៀងបានយ៉ាងពិរោះ ពិតជាគួរឲ្យសរសើរខ្លាំងណាស់។

យ៉ាងណាមិញថ្មីៗនេះ ទ្រង់បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត បន្ទាប់ពីឃើញទ្រង់បានចូលសម្ដែងរឿងលើកដំបូង ហើយក្នុងនោះថែមទាំងបានចាប់ដៃគ្នាសម្ដែងជាមួយតារាសម្ដែងស្រីល្បីឈ្មោះកញ្ញា ដួង ម៉ានិច ថែមទៀតផង នេះបើយោងតាមការរៀបរាប់តាមរយៈវីដេអូក្នុងបណ្ដាញសង្គមរបស់កញ្ញា ដួង ម៉ានិច។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើននាំគ្នាសសើរដ៏ អ្នកអង្គម្ចាស់ នរោត្ដម ជេន ណា ដែលមិនត្រឹមតែមានទេពកោសល្យខាងវិស័យចម្រៀងនោះទេ ពេលនេះថែមទាំងផ្លាស់ប្ដូរខ្លួនទៅជាតារាសម្ដែងថែមទៀត៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី