មិត្តភក្តិអញ្ជឹងរកណាបាន! Kimberly ឱ្យកាដូរខួបកំណើតសុទ្ធតែប្រេនៗ

នរណាៗក៏ដឹងថា ហ្វេនៗ និងមិត្តភក្ដិក្នុងវិស័យសិល្បៈសុទ្ធតែស្រលាញ់ Kimberly Ann Tiamsiri ដោយមូលហេតុច្រើនយ៉ាងតែអ្វីដែលសំខាន់នោះគឺសណ្ដានចិត្តល្អរបស់នាង។ ថ្មីៗនេះដែរ មានអ្នកចាត់ការម្នាក់ Supachai បានធ្វើការផុសនៅក្នុងបណ្ដាញសង្គមរបស់នាងដែលធ្វើឱ្យគេចូលទៅមើលច្រើននាក់ ដោយសារតែនាងបានថតពេលដែល Kimberly ឱ្យកាដូរខួបកំណើត និងកាដូរចូលឆ្នាំចិន។

ក្នុងវីឌីអូនោះដែរ គេក៏ឃើញថា​ Kimberly បានកាន់ថងយួរដៃ DIOR ដ៏ធំមួយ ដែលមិនដឹងថាក្នុងនោះមានអ្វីនោះទេ ម្ចាស់ខួបក៏មានការរំភើបជាខ្លាំងគ្រាន់តែឃើញ។ ម្ចាស់ខួបក៏បានបើកកាដូរនោះភ្លាមហើយឃើញក្រមាធំមួយដ៏ក្លាស៊ីក និងស្រស់ស្អាតដែលនាងបានយកមកគ្របលើខ្លួនភ្លាមៗតែម្ដង។
ដូចដែលបានដឹងហើយថា DIOR គឺជា Luxury ប្រេនដែលមានតម្លៃ ហើយKimberly ពិតជាចំណាយប្រាក់ និងទឹកចិត្តមិនតិ ចទេទៅលើកាដូរមួយនេះ។
Eriya