មានរឿងជាមួយគ្នាមែន!! លោក “songkarn_tae” ផុស Caption អត្ថន័យជ្រាវជ្រៅក្រោយពេលមានដ្រាម៉ាបែកបាក់ស្នេហ៍!!
ស្រលាញ់គ្នាបាន ៣ ឆ្នាំជាងហើយសម្រាប់តារ៉ាស្រី “mattperanee” និងកំលោះកូនមួយ “songkarn_tae” ក្រោយបានចាប់ផ្តើមស្នេហាជាមួយដ្រាម៉ាគេចោតថាលួចលាក់មុនពេលលែងលះជាមួយប្រពន្ធដើម។ ហើយមួយរយ:នេះខាងអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងចាត់ភ្នែកមើលទង្វើដែលលោកសង្ក្រានធ្វើដាក់ប្រពន្ធដើម មើលទៅដូចនៅនឹកប្រពន្ធកូនស្រីខ្លាំងណាស់។
ចំណែកតារ៉ាស្រី “mattperanee” ចុងក្រោយបានផុសសារនៅក្នុង Story អ៊ិនស្ត្រាក្រាមរបស់នាងរឿងបញ្ហានៅក្នុងផ្ទះ “កុំយករឿងចូលផ្ទះ កុំនាំសង្គ្រាមចូលមកអោយអ្នកនៅក្នុងផ្ទះ” ដែលធ្វើអោយគ្រប់គ្នាគិតថានាងនិងគូស្នេហ៍លោក “សង្ក្រាន” កំពុងមានរឿងមិនចុះសម្រុងគ្នាតែក៏មិនទាន់មាននរណាចេញមុខមកបកស្រាយអោយច្បាស់ដែរ។
បន្ទាប់មកទៀតលោក “songkarn_tae” បាបផុស Update ខ្លះៗអោយយើងអាចទស្សន៍ទាយបានដោយគាត់សសេរថា “We fall. We break. We fail. But then, We rise. We heal. We overcome.” មានន័យប្រហែលៗថា “យើងដួល យើងបែកបាក់ តែបើយើងរក្សាយើងនឹងឈ្នះវាបាន។
ធ្វើអោយបណ្តាអ្នកតាមដានសន្មត់ថាមែនហើយពួកគេកំពុងមានរឿងមិនចុះសម្រុងគ្នាមែន តែមិនចុះសម្រុងកម្រិតណា អាចបែកបាក់ឬគ្រាន់ជាការងង៉ក់គ្នាធម្មតា យើងត្រូវរងចាំអោយទាំងពីរនាក់ចេញមកបកស្រាយខ្លួនឯងទើបច្បាស់ល្អ។
អត្ថបទដោយ សា