ផ្អែមរហូតហ្វែនសុំផ្គូរផ្គង!! bbrightvc- tontawan បញ្ចេញភាពរ៉ូមែនទិកធ្វើអោយអ្នកគាំទ្រពេញចិត្តខ្លាំង!

ចាត់ទុកថាជាតារ៉ាសម្តែងថ្មីដែលគួរអោយចាប់អារម្មណ៍សម្រាប់កញ្ញា “tontawan” ដោយចាប់ផ្តើមបង្ហាញមុខនៅក្នុងវិស័យសិល្ប:នៅក្នុងរឿង “F4 Thailand : BOYS OVER FLOWERS” ក្នុងនាមជាតួឯកស្រីឈ្មោះ កយយ៉ា ដែលបានធ្វើអោយនាងចាប់ផ្តើមមានអ្នកស្គាល់ និងមានអ្នកគាំទ្រច្រើន។

After Footer (Active) - damrei Mr1 Zone2

ប៉ុន្តែអ្វីដែលធ្វើអោយគ្រប់គ្នាយកចិត្តទុកដាក់ខ្លាំងនោះគឺទំនាក់ទំនងនាងជាមួយតួឯកប្រុសល្បីឆ្លងប្រទេសដូចជា “bbrightvc” ព្រោះអ្នកទាំងពីរសម្តែងជាមួយគ្នាបានល្អដូចធ្លាប់ធ្វើការជាមួយគ្នាពីរមុន លើសពីនេះទៅទៀតឆាប់ស្និតស្នាលគ្នាណាស់ រហូតចុងក្រោយមានផុសរូបគូជាមួយ Caption ក្នុងអ៊ិនស្ត្រាក្រាមផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ ធ្វើអោយហ្វែនៗជ្រួលជ្រើម សុំផ្គូផ្គងអោយស្រលាញ់គ្នា ។

លោក bbrightvc បានផុសរូបគាត់អង្គុយជាមួយ tontawan យ៉ាងជិតស្និតហើយសសេរសាថា​ “យកប្អូនមកចូលរៀងមហាវិទ្យាល័យ” ដែលទទួលបានលើសពី ១លាន like ក្នុងរយ:ពេលត្រឹមតែ ១២ម៉ោង។ ចំណែកតួឯកស្រីក៏បានផុសរូបដែលពួកគេកំពុងដើរកៀកករគ្នាព្រមជាមួយ Caption ថា “មួយឆ្នាំកន្លងផុតទៅ ដូពីដើរអោបមកជាដើរខ្ទាស់កវិញ” ។

មើបណ្តើរញញឹមបណ្តើរហើយពេលនេះ ពួកគេ ស្និតស្នាល ចូលខមមិនគ្នាទៅវិញទៅមកជាប្រចាំ បណ្តាលអោយជាច្រើននាក់លួចមានចិត្តគិតថាពួកគេសមគ្នាចង់អោយពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដ។

អត្ថបទដោយ សា