តារ៉ាសម្តែង”wawwa_nc” ជាតារ៉ាសម្តែងស្រីដែលឆ្នាស់យកបានចិត្តទស្សនិកជនតែម្តង នាងអាចធ្វើអោយគ្រប់គ្នាមិនចូលចិត្ត ជ្រេញ និងស្អប់តួអង្គដែលនាងសម្តែងបានយ៉ាងល្អ ដោយបន្ទាប់ពីត្រឡប់មកសម្តែងរឿងវិញនាងតែងតែធ្វើអោយគ្រប់សាច់រឿងពុះកញ្ច្រោលព្រោះភាពកាច ល្បិចកិចកល ទឹកមុខបីសាចរបស់នាង។
ព្រោះភាពល្បីល្បាញបានត្រឡប់មកវិញនាងត្រូវបានគេអញ្ចើញចូលកម្មវិធីសម្ភាសន៍ជាច្រើនកម្មវិធី ដែលភាគច្រើនគេចាប់អារម្មណ៍លើជីវិតក្រៅសាច់រឿងរបស់នាងដោយមានសាកសួរពីអត្តចរិក និងរឿងស្នេហា។ ទាក់ទងនឹងរឿងជីវិតរស់នៅនាងឆ្លើយថា ខ្ញុំមិនកាតសាហាវដូចក្នុងរឿងទេ ក៏មិនស្លូតបូតរាបសាគ្រប់១០ដែរ រស់នៅបែបស្ត្រីសម័យថ្មីមានការគិតជារបស់ខ្លួន ហ៊ាននិយាយហ៊ានធ្វើអ្វីដែលខ្លួនគិតថាត្រឹមត្រូវ។
រីឯរឿងស្នេហាវិញកញ្ញា “wawwa_nc” នាងនឹងងរៀបការជាមួយមិត្តប្រុសបារាំងរបស់នាងក្រោយពេលបានសិក្សាចិត្តគ្នាជាច្រើនឆ្នាំ ដំបូងឡើយថារៀបការតាំងពីប៉ុន្មានឆ្នាំមុន ប៉ុន្តែត្រូវកែប្រែព្រោះតារ៉ាស្រីបានទទួលឧកាសការងារសម្តែងច្រើនក៏សុំនៅបំពេញតួនាទីត្រង់នេះអោយល្អសិន។ ពេលនេះពួកគេបាននិយាយគ្នាម្តងទៀត ហើយច្បាស់ថានឹងរៀបកាជាមួយគ្នាពីរឆ្នាំទៀត ធានាមិនយូរជាងនេះឡើយ។
អត្ថបទដោយ សា