តួឯកប្រុស great_rider10 នៅតែបន្តរករឿង(ខាំ) lekteeradetch ជាសាធារណ:ក្នុងអ៊ិនស្តាក្រាម ធ្វើអោយហ្វែនៗថាគិតរឿងល្អៗមិនចេញសោះ!!
មិត្តរួមសិល្ប:ដឹង ហ្វែនខ្លាប់ដឹងថាតារ៉ាពីររូបនេះស្និតស្នាលគ្នាខ្លាំងនិងជាច្រើនឆ្នាំមកហើយ សម្រាប់តួឯក “lekteeradetch” និងលោក “great_rider10” ដែលតែងតែមានរឿងអស់សំណើចជាច្រើនមកចែកចាយអោយអ្នកគាំទ្រគ្រប់គ្នាហួសចិត្តផ្ទុះសំណើច។
ចុងក្រោយមានរឿងអោយហ្វែនៗសើចទៀតហើយ ដោយក្រោយ lekteeradetch ផុសរូបនៅក្នុងអ៊ិនស្ត្រាក្រាមហើយសសេរសាថា “ចង់ចូលព្រៃ” តារ៉ាសម្តែងប្រុស great_rider10 ឃើញហើយចូលមកខមមិនចំអន់អោយប្អូនប្រុសភ្លាមថា “ចូលទៅអោយជ្រៅៗណា”!!
ធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍នឹងចូល ឡាយល៍ មកខមមិនឆ្លើយឆ្លងជាច្រើនថា “ហាសហា ចូលជ្រៅទាល់តែមានល្បង great_rider10 ទៅដែរ”, “សំដៅលើចូលព្រៃ?”, “អូយខ្ញុំគិតល្អៗមិនចេញសោះ”… ជាច្រើន។
ទោះបីជាដាក់ទំនាយអោយប្អូនប្រុសចូលព្រៃអោយបាត់ពីមុខពីមាត់ ឬ សំដៅលើអ្វីផ្សេងដែលមិនទាក់ទងនឹងការចូលព្រៃក៏ដោយ តែដែលគាត់នៅមានទំនាក់ទំនងល្អជាមួយគ្នាបែបនេះជារឿងដែលធ្វើអោយយើងទាំងអស់គ្នាសប្បាយចិត្ត ហើយលួចគិតថា great_rider10 ប្រហែលអប់សុខហើយមើលទៅ នៅ Single ម្នាក់ឯងអត់មានអ្នកលេងជាមួយ ទើបចូលឆាឆៅគូគេបែបនេះ ហាសហា។
អត្ថបទដោយ សា