ប្លែកគ្រប់ឈុតតែម្ដង! តោះទៅមើលស្ទាយ៍ផ្លាស់ប្ដូរម៉ូតសម្លៀកបំពាក់របស់តារាថៃ Chompoo!

ពិតណាស់បច្ចុប្បន្ននេះតារាសម្ដែងថៃស្រីល្បីឈ្មោះអ្នកនាង Chompoo Araya តែងតែងធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺស្ទាយ៍ផ្លាស់ប្ដូរម៉ូតសម្លៀកបំពាក់របស់នាងផ្ទាល់នេះតែម្ដង។

ជាក់ស្ដែងថ្មីៗនេះ សារព័ត៍មានថៃបានប្រមូលយករូបភាពស្ទាយ៍ផ្លាស់ប្ដូរម៉ូតសម្លៀកបំពាក់ជាច្រើនរបស់តារាស្រីរូបនេះ ធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាបានឃើញហើយ នាំគ្នាសរសើរនិងអ្នកខ្លះបានដាក់រហ័សនាមនាងថា«រាជនីម៉ូតសម្លៀកបំពាក់» ប្រចាំប្រទេសថៃថែមទៀតផង។

គួរបញ្ជាក់ផងដែរថា អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺ កាលពីពេលថ្មីៗនេះ Chompoo បានធ្វើដំណើរ ទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមក្នុង កម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ដ៏ធំមួយ ដោយបានគ្រងឈុតរ៉ូបពណ៌មាស ភ្លឺផ្លេក ដែលមានការច្នៃម៉ូតឡើងយ៉ាងពិសេស នរណាឃើញហើយក៏លាន់មាត់សរសើរថាស្រស់ស្អាត និងឡូយផងដែរ៕

តោះ! កុំឲ្យខាតពេលវេលាយូរទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី