អីយ៉ាស់! Anne សុខចិត្តចុះចេញពីតំណែងជាព្រះនាងនៃវិស័យសិល្បៈហើយផ្ទេរទៅឱ្យYaya

តារាសម្ដែងស្រីជើងចាស់ដែលនរណាៗក៏ស្គាល់ Anne Thongprasom បានធ្វើសនិ្នសិទ្ធថ្មីៗនេះ ដើម្បីប្រកាសពីរឿងការងារសម្ដែង ដឹកនាំ និងការងារផ្ទាល់មួយចំនួន។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញថា Anne បានប្រាប់ថាខ្លួនពិតជាមានសំណាងណាស់ដែលបានតែProjectល្អៗ និងអ្នកសម្ដែងល្អៗមកធ្វើការសម្ដែងជាមួយទើបធ្វើឱ្យនាងនៅតែរក្សាប្រជាប្រិយរបស់ខ្លួនបានមកដល់បច្ចុប្បន្ននេះ។

ទោះជាយ៉ាងណាក៏ដោយ នាងក៏មានអារម្មណ៍ថាខ្លួនចូលវ័យ៤០ឆ្នាំហើយពេលខ្លះក៏មានអារម្មណ៍នឿយណាយដែរ ទើបនាងសម្រេចចិត្តថាចង់ចុះចេញពីដំណែងព្រះនាងនៃវិស័យសិល្បៈដែលនាងឃុំគ្រងរហូតមកតាំងពីពេលដែលចាប់ផ្ដើមសម្ដែងរហូតមកដល់ពេលបច្ចុប្បន្ន។

បន្ទាប់ពីនាងនិយាយបែបនេះហើយនាងក៏បន្តទៀតថា ដំណែងមួយនេះដែរគឺនាងចង់ប្រគល់ឱ្យតារាដែលមានសមត្ថភាពនិងកំពុងតែល្បីប្រចាំ ដែលគ្មាននរណាក្រៅពី Yaya Urassaya នោះដែរ។ ព័ត៌មាននេះដែរធ្វើឱ្យហ្វេនៗមានការភ្ញាក់ផ្អើលមែនទែនទាំងដែល Anne នៅតែមានប្រជាប្រិយភាពខ្ពស់សោះតែបែរជាសុខចិត្តផ្ទេរដំណែងមួយនេះរបស់ខ្លួនទៅឱ្យតារាជំនាន់ក្រោយ ដែលធ្វើឱ្យគេកោតសរសើរមែនទែន។

Eriya