មិនចេះភ្លេចកំណើតដើម Aum នៅតែដឹងគុណអ្នកដែលនាំនាងចូលសិល្បៈដំបូង!

តារាស្រីដែលមានប្រជាប្រិយភាពមិនចេះរីងស្ងួត Aum Patcharapa ដែលមានកេរ្ត៍ឈ្មោះក្នុងវិស័យសិល្បៈ២០ឆ្នាំជាងហើយ ដែលធ្វើឱ្យនាងត្រូវបានគេហៅថា តួរម្ដាយដែលជំនួសមិនបាន។ ដោយសារតែរឿងដ៏ល្បីបំផុតរបស់នាង គឺរឿងមាសទឹក៩ បានធ្វើឱ្យនាងក្លាយត្រូវបានគេទទួលស្គាល់ម្ដងទៀតថាជាតារាដែលមានទេពកោសល្យសម្ដែងខ្ពស់ទោះជាតារាក្មេងៗជំនាន់ក្រោយចូលមកក្នុងវិស័យសិល្បៈតែក៏មិនមាននរណាម្នាក់អាចជំនួសតំណែងនាងក្នុងវិស័យនេះបានដែរ។

ថ្មីៗនេះដែរ គេក៏ឃើញថា Aum បានជួបនឹងអ្នកចាត់ការចាស់របស់ដែលបាននាំនាងចូលប្រលូកក្នុងវិស័យសិល្បៈលើកដំបូងគឺ​បានធ្វើឱ្យនាងក្លាយជាចូលរួមប្រកួត Miss Heck ទើបធ្វើឱ្យនាងបានត្រូវបានគេស្គាល់ហើយល្បីមកដល់ពេលនេះ។ ក្នុងនោះដែរ នាងក៏បានឱ្យសំពះ និងគោរពដល់អ្នកចាត់ការ May ដែលបានផ្ដល់ឱកាសដល់នាងមកដល់ថ្ងៃនេះ។ រឿងនេះដែរបានធ្វើឱ្យគេមានការស្ងប់ស្ងែងថានាងជាមនុស្សដែលផឹកទឹកមិនភ្លេចប្រភពដើម។

Eriya