តារាប្រុសហតវ័យក្មេង August លែងសារភាពថា Baifern ជាប្រភេទមនុស្សស្រីដែលខ្លួនស្រលាញ់!

តារាប្រុសហតវ័យក្មេងប្រចាំឆ្នាំ August Wachirawit ពេលនេះកំពុងតែទទួលបានប្រជាប្រិយភាពខ្ពស់ ក្រោយពីសម្ដែងរឿងដែលមានអត្រាអ្នកមើលខ្ពស់បំផុត Mae Krua Khun Mai ។ តារារូបនេះកំពុងតែធ្វើឱ្យហ្វេនស្រីប្រចាំប្រទេសថៃលុងស្នេហ៍ពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែរូបរាងស៊ិចស៊ី ដែលចូលចិត្តថតរូបបង្ហាញសាច់ដុំ ៦ កង់របស់ខ្លួន។

August ក៏មានការរវល់ក្នុងការសម្ដែងមិនឈប់ឈរដោយមានរឿងពីរមួយទៅចេះចប់ ហើយពេលនេះដែរលោកក៏បានសម្ដែងក្នុងរឿងថ្មីដែលមានចំណងជើងថា Lover Forever After។ ថ្មីៗនេះដែរ ខាងក្រុមអ្នកកាសែតក៏បានធ្វើការសម្ភាសន៍ August ពីជីវិតផ្ទាល់ខ្លួនព្រោះតែឃើញថាលោកមិនដែលធ្លាប់មានអាស្រួវអ្វីជាមួយនារីណាម្នាក់។
After Footer (Active) - damrei Mr1 Zone2
ទន្ទឹមនឹងដែរ August ក៏បានប្រាប់ថាខ្លួននៅ single រយៈពេល២ឆ្នាំហើយមិនទាន់សេពគប់នារីនរណាម្នាក់ដែរ ចំណែកឯប្រភេទមនុស្សស្រីដែលចូលចិត្តនោះគឺចង់បានបែប Baifern Pimchanok ។ ចម្លើយនេះបានធ្វើឱ្យហ្វេនរបស់លោកមានការរំជើបរំជួលខ្លាំងហើយក៏ចង់ឱ្យលោក និង Baifern បានសម្ដែងជាមួយគ្នាម្ដងព្រោះមើលទៅពិតជាសមគ្នាខ្លាំង។

Eriya