សុបិន្តក្លាយជាការពិតហើយ! Gulf ទីបំផុតបានសម្ដែងជាមួយនឹង​អាយដលរបស់ខ្លួន Anne Thong

តារាសម្ដែងប្រុសរះថ្មី Gulf Kanawut កំពុងតែទទួលបានប្រជាប្រិយភាពមិនធម្មតាបន្ទាប់ពីសម្ដែងក្នុងរឿង Tharn Type ដែលជារឿងបែបLGBT ស្រលាញ់ភេទដូចគ្នា ។ តារារូបនេះដែរ ក៏ត្រូវបានស្ថានីយ៍ប៉ុស្ដិ៍លេខ៣ ទាញចូលផលិតកម្មរបស់ខ្លួនភ្លាមៗហើយក៏មានហ្វេនបេសដ៏ធំប្រចាំប្រទេសថៃ។ ទន្ទឹមនឹងនេះ Gulf ទទួលបានឱកាសដែលមិនអាចកាត់ថ្លៃបាននៅពេលដែល Anne Thongprasom ប្រកាសថាខ្លួននឹងធ្វើការថតភាពយន្តមួយបែបមនោសញ្ចេតនា ស្នេហារវាងប្រុសក្មេងនិងស្រីដែលមានអាយុចាស់ជាងច្រើនឆ្នាំ ដែលតួឯកប្រុសគ្មាននរណាទេក្រៅពី Gulf នេះឯង។

After Footer (Active) - damrei Mr1 Zone2

ពិសេសទៅទៀត Gulf បានប្រាប់ខាងកាសែតថាឱកាសមួយនេះគឺជាសុបិន្តរបស់ខ្លួនតាំងពីតូចមក ដែលអាចសម្ដែងក្នុងខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងទូទំាងប្រទេស។ មិនតែប៉ុណ្ណោះ Gulf បន្តថាខ្លួននឹងប្រឹងអស់ពីសមត្ថភាព និងពង្រឹងការសម្ដែងរបស់ខ្លួនដើម្បីកុំឱ្យអ្នកដែលទុកចិត្តលោកអាក់អន់ស្រពន់ចិត្ត។

Eriya