កុំចេះតែហ៊ាន! Kambum Preeyada កែសម្ជស្សខុសបច្ចេកទេសបបូរមាត់រីកស្ទុយដូចគេវាយ

ដោយមានការប្រកួតប្រជែងដ៏ខ្លាំក្លានៅក្នុងវិស័យសិល្បៈ តារាភាគច្រើនតែងតែមានការកែសម្ជស្ស ឬចាក់បន្ថែមឱ្យកាន់តែស្អាត។ប៉ុន្តែមិនមានតារាប៉ុន្មាននាក់ទេដែលហ៊ានសារភាពថាខ្លួនបានធ្វើការ កែប្រែមុខមាត់របស់ខ្លួន រហូតដល់តារាសម្ដែងស្រី Kambum Preeyada បានបង្ហោះរូបក្នុងIGរបស់ខ្លួន។

នៅក្នុងនោះដែរ នាងបានផុសរូបបបូរមាត់ស្ទុយរបស់ខ្លួនដោយនាងទើបនឹងចាក់ពុម្ភបបូរមាត់ឱ្យពេញ។ ដោយសារតែបញ្ហាបច្ចេកទេសដែលធ្វើឱ្យបបូរមាត់របស់នាងប្រែជាមិនប្រក្រតី មើលទៅដូចជាធំជ្រុលពេកដែលមិនទៅមិនសមនឹងមុខរបស់នាងសោះ។ ទោះជាយ៉ាងណា នាងបែជាប្រាប់ហ្វេនៗថា បើចង់ចាក់បបូរមាត់ក៏ចាក់ទៅ មិនអីទេ ហើយហ្វេនបាននាំគ្នា​ទៅcomment ពីភាពមិនប្រក្រតីនិងខុសប្លែករបស់នាង។
After Footer (Active) - damrei Mr1 Zone2

Eriya