Margie_rasri រកឃើញលុយរាប់លាននៅក្នុងកាបូបចាស់ត្រៀមបោះចោល សំណាងល្អហើយប្រទះឃើញទាន់កុំអី..!!

កន្លងមកនេះមានរឿងជាច្រើនកើតឡើងចំពោះគ្រួសារអ្នកនាង Margie_rasri មានទាំងស្វាមីត្រូវវះកាត់ខួរក្បាលបន្ទាន់ មានទាំងពិធីឡើងផ្ទះថ្មី ពេលនេះមានមួយទៀតហើយតែជារឿងល្អព្រោះតារ៉ាស្រីរបស់យើងបានប្រទះឃើញលុយរាប់លាននៅក្នុងការបូបចាស់ដែលត្រូវបានច្រកថង់ទុកចោលនៅផ្ទះចាស់ នាងថានាងភ្លេច! OMG ត្រូវមានកម្រិតណាទើបអាចភ្លេចលុយរាប់លានកើត?

After Footer (Active) - damrei Mr1 Zone2

ហេតុការណ៍កើតឡើងនៅពេលនាងត្រូវរៀបអីវ៉ាន់ត្រៀមរើចូលផ្ទះថ្មីដោយគ្រប់គ្នាត្រូវរៀបចំបែងចែរវាងរបស់ត្រូវទុកនៅផ្ទះចាស់ និងរបស់ត្រូវដឹងទៅផ្ទះថ្មី។ កំឡុងពេលនោះ Margie_rasri និងស្វាមីក៏បានប្រទះឃើញលុយ ពីរដុំធំនៅក្នុងការបូបដែលនាងឈប់ប្រើជាយូរយាណាស់មកហើយ នាងថាប្រហែលជាលុយដែលបានមកពីការងារ Event កាលសម័យនាងនៅទទួលការងារ។

ធ្វើអោយគ្រប់គ្នាសប្បាយចិត្តជាខ្លាំង វាប្រៀបដូចជាលាភរាសីឆ្នាំថ្មីរបស់គ្រួសាររបស់គេ និងក្រុមការងារ ដោយថ្ងៃនោះ Margie_rasri ប៉ាវគ្រប់គ្នាញ៉ាំអីព្រោះសប្បាយចិត្តពេក។

អត្ថបទដោយ សា