មិត្តអ្នកអានប្រហែលបានឃើញពត៌មានជប់លៀងឡើងផ្ទះថ្មីដែល Pok-Margie បានរៀបចំជាមួយមិត្តភក្តិជិតស្និតតែប៉ុន្មាននាក់របស់ពួកគេដោយសាការរាតត្បាតនៃជម្ងឺកូវីដ១៩។ ចុងក្រោយគ្រួសាររីករាយមួយនេះបាននាំគ្នារើឥវ៉ាន់ចូលរស់នៅផ្ទះថ្មីជាស្ថាពរ ដែលគាត់បង្ហាញសកម្មភាពទាំងអស់អោយហ្វែនៗបានទស្សនានៅក្នុងកម្មវិធី
Youtube “ป๊อกกี้ on the run SS4 EP58” ។
អ្នកទាំងពីរសម្រេចចិត្តរៀបចំគ្រប់យ៉ាងដោយខ្លួនឯងនៅថ្ងៃដំបូង ធ្វើបណ្តើរអ៊ូបណ្តើព្រោះឥវ៉ាន់របស់អ្នកទាំងពីរមិនមែនតិចទេ គឺថាត្រូវដឹកច្រើនកុងតាន័រតែម្តង។ ហើយពួកគាត់រើសយកតែរបស់ចាំបាច់ប៉ុននោះទៅផ្ទះថ្មី ដែលមានដូចជាសំលៀកបំពាក់ខ្លះៗ របស់ប្រើប្រាស់ប្រចាំថ្ងៃ របស់ក្មេងលេង និងកុត្កតាតាំងរបស់លោក pokmindset ជាដើម (ផ្សេងទៀតទុកនៅផ្ទះចាស់ដដែល) ។
ឥវ៉ាន់នៅផ្ទះចាស់ពួកគាត់មានគម្រោងទុកអោយអ្នកលំបាកដែលត្រូវការរបស់ទាំងអស់នោះ ត្រៀមយកចែកចាយក្រោយពេលស្ថានភាពកូវិដ១៩ប្រសើរជាមុន ពីព្រោះពេលនេះគ្រប់អង្គការផ្សេងៗនៅប្រទេសថៃពុំទាន់បើកទទួលរបស់មួយទឹកនោះទេ។
ទីបំផុតទាំងបួននាក់អាចចូលរស់នៅវិមានស្គឹមស្កៃក្បែរមាត់ទន្លេតាមក្តីស្រម៉ៃរបស់ពួកគេហើយ សូមចូលរួមអបអរសាទផង។
អត្ថបទដោយ សា