បន្ទាប់ពីជួបគ្រោះធំ Pok-Margie ធ្វើបុណ្យជាមួយក្មេងៗដែលអាចប្រឈមមុខនឹងជម្ងឺដូចគាត់!

ជាទូទៅគ្រួសារតារ៉ាចម្រៀង “pokmindset” និងតារ៉ាសម្តែងស្រី “margie_rasri” រមែងនាំយកអំណោយទៅចែកចាយជូនស្ថាប័ននានាកំឡុងពេលបំណាច់ឆ្នាំ តែជាអកុសល់ឆ្នាំមុនពួកគាត់មិនបានធ្វើទេព្រោះលោកប៉ក់ត្រូវចូលវះកាត់ខួរក្បាលជាបន្ទាន់ដែលធ្វើអោយ Magie យំសោកជាច្រើនថ្ងៃ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលអាការ:ស្នាមរបួសគ្រាន់បើ អ្នកទាំងពីរសម្រេចចិត្តធ្វើបុណ្យដើមឆ្នាំជាមួយកុមារដែលមានកាយសម្បទាមិនគ្រប់គ្រាន់ ដោយសា.. ជម្ងឺដែលលោក “pokmindset” ទើបតែជួបប្រទះជាជម្ងឺដែលងាយកើតឡើងចំពោះវ័យកុមារបំផុតគាត់បារម្មណ៍ទើបចង់មើលថែក្មេងៗអោយបានល្អ។

អ្នកទាំងពីរបានទិញរបស់ថ្មីៗដែលជាតម្រូវការចាំបាច់នៅក្នុងអង្គការដែលមើលថែកុមារមានកាយសម្បទាមិនគ្រប់គ្រាន់មួយចំនួន ក្រោយពេលស្ថានភាពកូវីដ១៩ប្រសើរឡើងគាត់នឹងនាំយករបស់មកអោយបន្ថែមទៀត។

អាចនិយាយបានថាគ្រួសារ Pok-Margie ជាគ្រួសារដែលមានស្មារតីចែករំលែកគិតគូរដល់ហ្វែនៗ និងអ្នកលំបាក ឬត្រូវការជំនួយបានរាល់ឆ្នាំ ហើយបានក្លាយជាគ្រួសារក្នុងដួងចិត្តរបស់មនុស្សជាច្រើនរូប ។

អត្ថបទដោយ សា