មួយតុ single តែឯង! Great សេដខ្លាំងនៅពេលដែលមិត្តភក្ដិតារាម្នាក់ៗសុទ្ធនំាគូស្នេហ៍មករៀងៗខ្លួន

តារាសម្ដែងប្រុស Great Warinton ដែលមានក្រុមមិត្តភក្ដិតារាជិតស្និទ្ធរបស់ខ្លួនដែលក្នុងនោះមាន Jame Jirayu, Alek Theeradeth និងBoy Pakorn។ ថ្មីៗនេះដែរ គេក៏ឃើញថាសម្លាញ់ទាំងបីរបស់​Great គឺសុទ្ធតែមានទំនាក់ទំនងស្នេហាគ្រប់ៗគ្នាអស់ហើយ គឺមានតែGreat ប៉ុណ្ណោះទេដែលនៅរក្សាខ្លួន single។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញ Great ផុសរូបមួយសន្លឹកជាមួយមិត្តសម្លាញ់របស់ខ្លួនហើយអ្វីដែលគេចាប់អារម្មណ៍នោះគឺអ្នកដែលនៅក្នុងរូបសុទ្ធតែយកគូស្នេហ៍របស់ខ្លួនមក មានតែ Great ម្នាក់ឯងអង្គុយ។

After Footer (Active) - damrei Mr1 Zone2
ក្នុង caption Great ក៏បានដាក់ថា មិនចាំបាច់និយាយច្រើនទេ ដែលមានន័យថាទាល់មិននិយាយក៏ដឹងដែរម្នាក់គេមានគូអស់អត់តែខ្លួន។ ហ្វេនៗ និងមិត្តភក្ដិតារាក៏បានចូលទៅcomment លែងជាមួយនឹង Great ដោយអ្នកខ្លះដាក់ថា អាណិតណាស់ ឯអ្នកខ្លះក៏ដាក់ថា កាលណាដល់គូ។
Eriya