លែងហៅហ្វេនទៅងូតមួយអញ្ជឹងហ្មង! មិនងាយទេដែរ Baifern បង្ហោះរូបខ្លួនទទេរក្នុងអាងទឹក

តារាស្រីមួយរូបដែលកំពុងតែក្លាយជាតួឯកស្រីលេខមួយក្នុងប្រទេសថៃ Baifern Pimchanok តាំងពីប្រលូកក្នុងវិស័យសិល្បៈមក។ នាងមានឱ្យសម្ដែងតួជាច្រើន ដែលតួនីមួយៗសុទ្ធតែទាក់យកបេះដូងហ្វេនថៃពេញទំហឹង។ កំឡុងពេលនេះដែរ រឿងរបស់ Baifern និងតារាប្រុសរូបសង្ហា Nine Naphat កំពុងតែពេញនិយមហើយមានអាត្រាមើលខ្ពស់ជាទីបំផុតប្រចាំសបា្ដហ៍ផងដែរ។

After Footer (Active) - damrei Mr1 Zone2

ថ្មីៗនេះដែរ​ តារាស្រីរូបនេះបានធ្វើការបង្ហោះរូបដែលធ្វើឱ្យគេអត់មិនបានតឹងសសៃឈាម បេះដូងលូតញាប់ ។​ ក្នុងរូបភាពទាំងនោះគឺមានរូបនាងនៅក្នុងអាងងូតទឹកមានពពុះសាប៊ូជំវិញ ដែលមើលទៅមានភាពស៊ិចស៊ី ជាមួយនឹងcaption ​“តោះងូតទឹកជាមួយគ្នា”។ រូបនេះដែរក៏ត្រូវបានគេ​commentយ៉ាងច្រើនពីភាពក្លាហានក្នុងការបង្ហាញភាពហតរបស់នាង។

Eriya