Alek មិនចង់បិទបាំងទំនាក់ទំនងស្នេហារបស់ខ្លួននឹងBow ទេតែដោយសារពេលវេលាមិនសាកសម

ជាការពិតណាស់ តារាប្រុសរូបសង្ហា​Alek Theeradeth ដែលត្រូវបានគេដឹងថាកំពុងតែសេពគប់ជាមួយតារា Bow Melda ប៉ុន្តែអ្វីដែលធ្វើឱ្យគេឆ្ងល់នោះគឺអ្នកទាំងពីរមិនបានប្រកាសជាសាធារណៈនោះទេ។ ហេតុនេះហើយ ទើបអ្នកសែតបានធ្វើការសាកសួរថា ហេតុអ្វីក៏ Alek និងBow មិនដែលប្រកាសថាខ្លួនជាអ្វីនឹងគ្នាឱ្យពិតប្រាកដ។

Alek ក៏ឆ្លើយថាមិនមែនខ្លួនចង់លាក់បាំងអ្វីនោះដែលគឺគ្រាន់តែពេលនេះមិនមែនជាវេលាសាកសម ។ មិនតែប៉ុនណ្ណោះ អ្នកទាំងពីរក៏ចង់ផ្ដោតលើរឿងការងារជាមុនសិនព្រោះថាខ្លាចគេគិតតែរឿង ផ្ទាល់ខ្លួនពេកមិនបានចាប់អារម្មណ៍រឿងការងារសម្ដែងរបស់ខ្លួន។
ទោះជាយ៉ាងណា ក៏គេដឹងហើយ Alek និងBow មានទំនាក់ទំនងស្អិតរមួតទៅណាមកណាជាមួយគ្នាមករហូតទៅហើយ ទោះជាមិនប្រកាសក៏គេដឹងអស់ហើយដែរ។
After Footer (Active) - damrei Mr1 Zone2

 Eriya