គូនេះស្វីតរហូត! Taew ប្រារព្ធពិធីខួបកំណើត៣៣ឆ្នាំរបស់ខ្លួនស្ងាត់ៗជាមួយមនុស្សជាទីស្រលាញ់!

តារាសម្ដែងស្រីដែលកំពុងតែមានប្រជាប្រិយភាពខ្ពស់ Taew Nataporn ដែលនាងមិនត្រឹមតែជាតារាសម្ដែងនោះទេ តែជាតារាបង្ហាញម៉ូត ផ្សាយពាណិជ្ជកម្ម និងអ្នកចម្រៀងផងដែរ។ សម្រាប់រឿងផ្ទាល់ខ្លួនវិញ Taew មានទំនាក់ទំនងស្នេហាជាមួយនឹងហាយសូ Nai Pranai ដែលមើលទៅស្រលាញ់គ្នាស្អិតរមួតរហូតមក។

ថ្ងៃនេះដែរ Taew ក៏បានធ្វើការប្រារព្ធពិធីខួបកំណើតអាយុ៣៣ឆ្នាំរបស់ខ្លួន ដោយស្ងាត់ៗជាមួយមនុស្សទីស្រលាញ់ដែលគ្មាននរណាក្រៅពីមិត្តប្រុស Nai Pranai នេះឯង។ គេបានដឹងពីរឿងនេះគឺដោយសារតែមិត្តប្រុសរបស់ Taew បានផុសរូបភាពស្និទ្ធស្នាលជាមួយគ្នានៅក្នុងភោជនីយដ្ឋានមួយ រួមជាមួយនឹង caption ថា First birthday dinner for @taewaew_natapohn ដែល Taew ក៏បានតបទៅវិញថាអរគុណមនុស្សល្អ។
មិត្តភក្ដិរួមអាជីព និងហ្វេនក៏បានចូលទៅcomment នឹងភាពគួរឱ្យស្រឡាញ់របស់គូស្នេហ៍មួយគូនេះ និងបានជូនពរថ្ងៃខួបកំណើតរបស់ Taew ផងដែរ។
After Footer (Active) - damrei Mr1 Zone2
Eriya