អង្រួនចិត្តអ្នកគាំទ្រទាំងយប់ទៀតហើយ! តារាសម្ដែងស្រីសម្រស់លេចធ្លោរតួឯកស្រីកំពុងមានឈ្មោះល្បីនាង Baifern Pimchanok បង្ហោះរូបចុះងូតទឹកក្នុងអាង ពពុះសាប៊ូពណ៌សៗបែបនេះស៊ីនឹងសម្បុរស្បែកសខ្ចីរបស់នាងតែម្ដង។
នេះមិនមែនជាលើកទីមួយនោះឡើយសម្រាប់តារាស្រីនាង Baifern ដែលបានបង្ហោះរូបភាពស៊ិចស៊ីៗទាក់ចិត្តអ្នកគាំទ្រ ដោយរូបនាងក៏មានរូបស្លៀកពាក់ឈុតស៊ិចស៊ីៗជាច្រើនបែបផងដែរ។ តែក៏ប្លែកផងដែរដែលតួឯកស្រីរូបនេះមិនរងខមមិនរិះគន់នោះឡើយពីអ្នកគាំទ្រទោះលេងខ្លួនស៊ិចស៊ីក៏ដោយ នេះប្រហែលជាមកពីចរិតនិស្ស័យក្រៅឆាករបស់នាងត្រូវបានគេស្គាល់ថាជាតារាដែលមានភាពរួសរាយកំប្លុកកំប្លែងនិយាយត្រង់ៗ ធ្វើឲមានការចូលចិត្តពីសំណាក់មិត្តអ្នកគាំទ្រ។ ចុះបើ Baifern បង្ហោះរូបក្នុងអាងទឹកបែបនេះស៊ិចស៊ីទេ?
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ