តាមដានជើងម្ដាយ! អូន Phayu កូនប្រុស Chompoo នាំសើចទៀតហើយស្ទាយថតរូបតារាជើងចាស់យ៉ាងអ៊ុំ Ken ក៏ស៊ូមិនបានដែរ!!! មានវីដេអូ

អូន Phayu កូនប្រុសរបស់អ្នកម៉ាក់ Chompoo ពូកែឆ្លើយឆ្លងសំដីណាស់ ប្រជែងគ្នាបញ្ចេញស្ទាយថតរូបជាមួយអ៊ុំ Ken Theeradej ប៉ុន្ដែ Phayu មានកន្លែងសំខាន់និងសង្ហាជាងអ៊ុំ

អាចនិយាយបានថាជាតារាកំលោះតូចខាងលេងសើចរបស់ប្រិយមិត្ត សម្រាប់កូនភ្លោះប្រុសទាំងពីរយ៉ាង Shayfa-Phayu កូនប្រុសឆ្លាតរបស់អ្នកម៉ាក់ Chompoo Araya ដែលអូសទាញប្រិយមិត្តអោយលង់ស្រលាញ់បានយ៉ាងងាយនិងច្រើនលើសលុប ព្រោះតែភាពអោយស្រលាញ់និងគួអោយខ្នាញ់និងឯង ជាពិសេសរឿងតពាក្យតសម្ដីដ៏គួអោយអស់សំណើចនេះឯង ជាងជាក់ស្ដែង Phayu បានចេញមកបង្កើតស្នាមញញឹមនិងសម្លេងសើចម្ដងទៀត ហើយលើកនេះដឹងនាំក្រុមដោយលោកអ៊ុំ Ken Theeradej ប្រជែងគ្នាធ្វើស្ទាយថតរូបប៉ុន្ដែសូមប្រាប់ថាអូន Phayu ស៊ីដាច់ ព្រោះមានកន្លែងសំខាន់និងអេមជាងអ៊ុំ

After Footer (Active) - damrei Mr1 Zone2

ដោយថ្មីៗនេះ Little Busakorn បានផុសរូបភាពដ៏គួអោយស្រលាញ់របស់អ៊ុំក្មួយក្នុង IG ឈ្មោះ @kun_jun ជារូបភាពរបស់ Ken ជាមួយក្មួយប្រុសអូន Phayu  ប្រជែងគ្នាឈរថតរូបធ្វើស្ទាយសង្ហាៗ មានកំភ្លើងជ័រសៀតចង្កេះម្នាក់មួយដើម ប៉ុន្ដែរឿងនេះសូមជម្រាបថាអ៊ុំសង្ហាដាច់ចង្កេះយ៉ាងណា ក៏មិនដល់អូន Phayu ដែរដណ្ដើមការចាប់អារម្មណ៍ពីអ៊ុំគ្មានសល់ ព្រោះតែកំលោះតូចលើកអាវបង្ហាញក្បាលពោះ ចំណែកអ៊ុំអត់មានក្បាលពោះបង្ហាញដូច Phayu ទេចា

អត្ថបទដោយ : នីត្តា