Pooklu ខំនាំហ្វេនៗមើលផ្ទះថ្មីរបស់ខ្លួនថាស្អាតប៉ុណ្ណា….ប៉ុន្ដែបើម្ចាស់ផ្ទះស្លៀកពាក់អញ្ចឹងអីតើហ្វេនឯណាមានអារម្មណ៍ចង់មើលផ្ទះនោះ!! មានរូបភាព
សារភាពថាស្រលាញ់សុខនអស់ពីបេះដូង សម្រាប់តារាសម្ដែងស្រី Pooklu-Fonthip ព្រោះចុះទន់ជាច្រើនដើម្បីធ្វើទីធ្លារថ្មីទុកមួយជាន់តែម្ដងទុកអោយកូនឆ្កែរត់លេងស្រួល ប៉ុន្ដែអ្វីដែលធ្វើអោយគ្រប់គ្នាសម្លឹកមើលមិនដាក់ភ្នែកនោះគឺឈុតនៅលើខ្លួននាងស៊ិចស៊ីខ្លាំងណាស់
ដោយ Pooklu បានផុសរូបភាបជាច្រើនសន្លឹកក្នុង IG អមជាមួយនិងឃ្លាថា “ផ្លាស់ប្ដូរទីធ្លារក្នុងផ្ទះពេញមួយជាន់ មិនអោយរអិលដូចមុន ព្រោះតែកូនស្រីជាទីស្រលាញ់និងឯង #ទាសករស្នេហ៍” ជាមួយនិងឈុតដែលសាម៉ីខ្លួនស្លៀកពណ៌ខ្មៅខ្សែតូចខ្វែងកវាលដើមទ្រូងកាន់តែមើលកាន់តែស្អាត
ហើយផុសនេះមើលទៅដូចជាគ្មានមិត្តភ័ក្ដនិងអ្នកគាំទ្រណាចាប់អារម្មណ៍រឿងផ្ទះនោះទេព្រោះតែភាពស៊ិចស៊ីរបស់ម្ចាស់ផ្ទះអូសទាញចិត្តនិងភ្នែកអោយមើលតែនាងអស់បាត់ទៅហើយ
អត្ថបទដោយ : នីត្តា