“Peach_pachara” សសេរសំបុត្រលាលោកតាយ៉ាងសោកសោរ៍ មិត្តភក្តិក្នុងវិស័យសិល្ប:នាំគ្នាចូលមកផ្តល់កំលាំងចិត្ត!

នៅថ្ងៃទី៥ខែកុម្ភ:នេះគ្រួសារខាងម្តាយរបស់តារ៉ាសម្តែង និងអ្នកជំនួញកំលោះ “Peach_pachara” បានបាត់បង់លោកតាជាទីស្រលាញ់ដោយសារោគាពាធ។ ជារឿងដែលធ្វើអោយតារ៉ាប្រុសរបស់យើងទន់ខ្សោយរហូតបញ្ចេញអារម្មណ៍ដែលខ្លួនមានចំពោះលោកតានៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា:

After Footer (Active) - damrei Mr1 Zone2

(ជាសង្ខប) “ធ្លាប់សួរខ្លួនឯងថា hero ត្រូវជាមនុស្សបែបណារហូតមក ទើបដឹងខ្លួនតាលោកតារបស់ខ្លួនជាគំរូដែលល្អបំផុតព្រោះលោកតាជាមនុស្សដែលតែងតែផ្តល់ភាពកក់ក្តៅ ស្នាមញញឹម ក្តីសុខ អោយក្រុមគ្រួសារជានិច្ច។ គាត់ជាមនុស្សដែលផ្តល់អោយសមាជិកគ្រួសារបានគ្រប់ពេលវេលាទោះបីមិនបាននៅផ្ទះជាមួយគ្នាក៏ពួកយើងមិនដែលមានអារម្មណ៍ថាលោកតានៅឆ្ងាយទេ លោកតាតែងតែខលមកលេង ទិញរបស់ផ្ញើរអោយ។

ចៅសុំស្នងតំណែងនេះពីលោកតា​ ដោយនឹងមើលថែរក្សាលោកយាយ អ្នកម៉ាក់ ប្អុនស្រី និងសាច់ញាតិអោយបានល្អដូចដែលលោកតាបានធ្វើអោយពួកគាត់ ហើយក៏នឹងបង្រៀនគ្រប់ជំនាន់របស់ត្រកូលយើងអោយធ្វើរឿងល្អនេះតៗគ្នា ថ្ងៃនេះលោកតាមិនចាំបាត់ហត់ទៀតទេ ចៅសុំក្រាបលាលោកតាសិនហើយ ស្រលាញ់លោកតារហូត​ 🖤”

អានហើយអាណិតតារ៉ាប្រុសរបស់យើងខ្លាំងណាស់ទាំងមិត្តភ្កិ និងអ្នកគាំទ្រគ្រប់គ្នានាំគ្នាសំដែលសេចក្តីយល់ចិត្ត ផ្តល់កំលាំងចិត្ត និងចូលរួមរំលែកទុករបស់គ្រួសា “Peach_pachara” យ៉ាងច្រើនកុះករ។

អត្ថបទដោយ សា