មានរឿងអីកើតឡើងដែលធ្វើឱ្យAnanda សម្រេចចិត្តលក់ផ្ទះកេរ៍្តដំណែលរបស់ខ្លួន!

តារាសម្ដែងប្រុស​Ananda ដែលជាកូនកាត់អូស្រា្តលីបានប្រលូកវិស័យសិល្បៈ តាំងពីខ្លួនអាយុ១៤ឆ្នាំមកម្លេះ ហើយក៏រក្សានៅកេរ្ត៍ឈ្មោះមកដល់ពេលបច្ចុប្បន្ននេះ។ តារារូបនេះល្បីក្នុងវិស័យភាពយន្តដោយសារតែទេព្យកោសល្យក្នុងការសម្ដែង និងទឹកមុខរស់រវើក ដែលធ្វើឱ្យអ្នកមើលក្នុងរោងកុនបំភ្លេចមិនបាន។ បន្ទាប់ពីបាត់ដំណឹងសូន្យឈឹងពីខ្សែភាពយន្ត Ananda ក៏បានបង្ហាញមុខម្ដងទៀតនៅពេលដែលរឿងគួរឱ្យភ្ញាក់ផ្អើលមួយកើតឡើង។

ថ្មីៗនេះខាងកាសែតបានឱ្យដឹងថា Ananda  បានប្រកាសលក់ផ្ទះរបស់ខ្លួនដែលបានទិញមកតាំង១៣ឆ្នាំមុន មានទីតាំងនៅខេត្តឈៀងម៉ៃ។ Ananda ក៏បានប្រាប់ពីមូលហេតុដែលធ្វើឱ្យខ្លួនលក់ផ្ទះដែលមានអនុស្សាវរីយន៍ជាមួយគ្នា អស់រយៈពេល១០ឆ្នាំជាងមកនេះ។ មូលហេតុនោះគឺដោយសារតែផ្ទះនោះគឺត្រូវការកែលំអរ និងសាងសង់ឡើងវិញដោយសារតែវារៀងចាស់ទៅហើយណាមួយទៀតលោកក៏ចង់រើទៅនៅទីកន្លែងដែលជិតក្រុងរួមជាមួយនឹងសួនច្បារធំមួយ។
After Footer (Active) - damrei Mr1 Zone2
Eriya