ឃើញហាយសូអញ្ជឹងទេ! Praewa បើកកកាយថាផ្ទះរបស់ខ្លួនជំពាក់បំណុល200លានគេរហូតដល់កើតជម្ងឺបាក់ទឹកចិត្ត

តារាស្រីវ័យក្មេងដែលកំពុងទទួលប្រជាប្រិយក្នុងចំណោមហ្វេនៗយុវវ័យ Praewa Nichaphat បន្ទាប់ពីសម្ដែងក្នុងរឿង Hormone រួមជាមួយនឹងមានទេព្យកោសល្យក្នុងការច្រៀងដែលចម្រៀងរបស់នាង Rak Tit Sai Reng មានអ្នកមើលរហូតដល់រាប់លាននាក់។ ថ្មីៗនេះដែរ Praewa បានបកកាយរឿងដែលមិននឹកស្មានដល់មួយដែលនាងបានប្រាប់ថាខ្លួនធ្លាប់មានជំងឺបាក់ទឹកចិត្ត ហើយគិតចង់សម្លាប់ខ្លួន។

នាងបានបន្តទៀតថា នាងធ្លាប់បានគិតបែបនេះគឺដោយសារតែនាងបានឈ្លោះជាមួយម្ដាយរបស់ខ្លួនបន្ទាប់ពីដឹងថាក្រុមគ្រួសារមានបំណុលដ៏មហាសាល។ នៅពេលនោះដែរ នាងបានចូលប្រលូកវិស័យសិល្បៈទៅហើយ ដែលនាងគិតថាមិនអីទេយើងអាចធ្វើការសងគេបាន។
តែពេលដែលដឹងថា បំណុលមានរហូតដល់២០០លាន ដែលធ្វើឱ្យនាងស្ទើតែសន្លប់ឈរ ហើយបើមិនសងទេគ្រួសារនាងត្រូវដាក់ពាក្យប្រកាសក្ស័យធន។ ឪពុកនាងក៏បានធ្វើការសុំទោសនាងហើយក៏ប្រគល់តួនាទីជាមេគ្រួសាឱ្យនាងនៅពេលដែលនាងទើបតែមានអាយុ២២ឆ្នាំ ។
After Footer (Active) - damrei Mr1 Zone2

 Eriya