Joy_rinlanee ជួបលើកទី១ចង់ថតរូបជាមួយក្មួយៗ ត្រូវបញ្ជោតផងដេញចាប់ផងទម្រាំបានប៉ុន្មានសន្លឹកនេះ!

នាំស្មាមញញឺញនិងសំណើចមកអោយបណ្តាហ្វែនៗដែលតាមដានអិនស្តាក្រាម “Joy_rinlanee” បានយ៉ាងហឺហាសម្រាប់រូបភាពនិងវីដេអូទិដ្ឋភាពសុំថតរូប គួរអោយស្រលាញ់ជាច្រើននៅពេលនាងបានជួបក្មួយ​ “មីកា-មីយ៉ា” កូនស្រីប្រុសរបស់តារ៉ាសម្តែង​ Margie​ នៅកន្លែងថតរឿង។

ដោយបរិយាកាសនៃការព្យាយាមថតរូបជាមួយក្មួយៗនោះមនមែនជារឿងងាយសោះឡើយ អាចនិយាយបានថាមមាញឺកខ្លាំងជាការងារទៀត ពីព្រោះទម្រាំបានរូបមកផុសអោយមើលនេះ Joy_rinlanee បានចំណាយកំលាំងនិងល្បិចកិចកល់ដើម្បីបញ្ចោតក្មេងៗអោយសហការអស់ពីខ្លួនតែម្តង។

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនេះទៅទៀតតារ៉ាស្រីរបស់យើងបានធ្វើអោយគ្រប់គ្នាកាត់តែខ្នាញ់និងអស់សំណើចដោយសសេរនៅក្នុង Caption ផ្ញើរជូនទៅកាន់ក្មួយៗទាំងពីរ ថា “សុំទោសមីកា-មីយ៉ា សម្រាប់ការរំខានរបស់អ៊ុំស្រីណា #មុខរបស់មីកាក្នុងរូបអធិប្បាយគ្រប់យ៉ាង #មីយា៉អ្នកសកម្មថតរូបត្រូវអើតកអីចឹងទើបបាន” ។

អាចនិយាយបានថាគួរអោយស្រលាញ់ណាស់ រូបមិនសូវបានស្អាតតែប្រាប់អោយដឹងថានៅពេលនោះគ្រប់គ្នារីករាយខ្លាំងណាស់ ហើយ Joy_rinlanee ក៏សប្បាយចិត្តជាខ្លាំងពេលបានជួបក្មួយៗ ចង់បានរូបស្អាតៗសូមព្យាយាមម្តងទៀតនៅពេលក្រោយណាអ៊ុំស្រី។

អត្ថបទដោយ សា