ស្នាមញញឹមបែបនេះ ចង្កេះតូចច្រឡឹងសខ្ចីបែបនេះធ្វើឲអ្នកគាំទ្រឃើញហើយចង់សន្លប់! តួឯកស្រីនាង Bella Ranee ក្នុងថ្ងៃសម្រាកនៅផ្ទះបានបង្ហោះក្លីបវីដេអូក្នុង Tiktokលេង រាំក្រលែងចង្កេះញញឹមស្រស់ស្រាយអង្រួនចិត្តអ្នកគាំទ្រ។
តារាស្រីនាង Bella ល្បីល្បាញក្នុងវិស័យការសម្ដែង ចំណែកការាំការច្រៀងរូបនាងមិនសូវនឹងបង្ហាញប៉ុន្មាននោះឡើយ។ ស្រាប់តែថ្មីៗនេះ Bella បានមកលេង Tiktok បង្ហោះក្បាច់រាំតិចៗក្រលែងចង្កេះមួយជុំ អ្នកគាំទ្រឃើញហើយសសើរថាចង្កេះអីក៏ទន់យ៉ាងនេះស្វែលស្រឡូនយ៉ាងនេះ ថែមរាំត្រូវចង្វាក់យ៉ាងល្អទៀតផង។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ