ជាតារ៉ាលំដាប់ថប់ម្នាក់ទៀតដែលគេចមិនផុតពីរោគរាតត្បាតកូវីដ ១៩ សម្រាប់តួឯកស្រីសម្តែងបានគ្រប់រូបបែប “bellacampen” ដោយម្ចាស់ខ្លួនបានផុសប្រាប់នៅក្នុងអ៊ិនស្តាក្រាមថាខ្លួនបានលទ្ធផលវិជ្ជមាន ដែលនៅក្នុងសារបានរៀបរាប់ថា:
“នៅថ្ងៃទី ៤ កុម្ភ: នេះ បែលបានទៅធ្វើការ ហើយទើបដឹងតាមក្រោយថាខ្លួនឯងបានជិតស្និតជាមួយបុគ្គលដែលកើតជម្ងឺកូវីដ១៩ បន្ទាប់មកខ្ញុំបានរក្សាគម្លាតនឹងសង្កេតមើលអាការ:ខ្លួនឯងភ្លាមៗក្រោយពេលទទួលបានពត៌មាននោះ ព្រមបានធ្វើដំណើរទៅធ្វើតេស្ត៍ RT-PCR ដើម្បីអោយប្រាកដចិត្ត ហើយលទ្ធផលចេញមកថ្ងៃនេះ (ថ្ងៃទី ៧កុម្ភ:) ខ្ញុំកើតជម្ងឺកូវីដ។
នៅពេលនេះខាងអ្នកចាត់ចែងផ្ទាល់ខ្លួនរបស់បែលឡា (ឈ្មោះផ្លយ) បានប្រាប់ពត៌មានទៅកាន់អ្នកដែលពាក់ព័ន្ធជាមួយ Bella គ្រប់គ្នាអោយទៅពិនិត្យ ហើយក៏បានចាត់ចែងពន្យាការងាររបស់បែលឡាដែលមានទាំងអស់រួចរាល់ហើយ។
បែលឡាសូមអរគុណរាល់កំលាំងចិត្ត និងការព្រួយបារម្មណ៍ដែលគ្រប់គ្នាផ្ញើរមកអោយបែលឡា ហើយក៏សូមទោសទៅកាន់អ្នកពាក់ព័ន្ធទាំងអស់ដែលត្រូវមកទទួលរងឥទ្ធិពលនេះដែរ។ ”
ពត៌មាននេះធ្វើអោយភ្ញាក់ផ្អើលទាំងវិស័យសិល្ប: ជាពិសេសហ្វែនៗ គ្រប់គ្នាបារម្មណ៍និងជូនពរអោយតារ៉ាសម្តែងស្រីរបស់យើងមិនសូវទទួលឥទ្ធិពលខ្លាំងពីកូវីដ ហើយឆាប់ជាសះស្បើយពីជម្ងឺនេះក្នុងរយ:ពេលដ៏សែនខ្លី។
អត្ថបទដោយ សា