The Toys បង្ហើបប្រាប់ពីស្ត្រីដែលខ្លួនចង់បានមកធ្វើជាមិត្តស្រី ធានាថាប្លែក!

បាត់មុខអស់មួយរយ:ហើយក្រោយពេលមានការីករាលដាល់នៃជម្ងឺកូវីដ១៩ សម្រាប់ “The Toys” តារ៉ាចម្រៀងសញ្ចេតនាដែលនៅហាងស្រាណាក៏ចាក់បទរបស់គាត់។ ចុងក្រោយក្នុងកំឡុងពេលចូលឆ្នាំចិននេះគាត់ Comeback ជាមួយបទចម្រៀងថ្មី อาหมวยหาย (阿妹走) និងបានប្រាប់ពីស្ត្រីក្នុងក្តីស្រម៉ៃរបស់គាត់។

Idol បានចូលរួមនៅក្នុងកម្មវិធីកំសាន្ត “ถ้าหนูรับ พี่จะรักป่ะ Ep. 69” ដែលត្រូវបានគេសាកសួរអំពីរឿងសកម្មភាពប្រចាំថ្ងៃនិងរឿងនារីដែល the toys ចង់បាន។ សកម្មភាពប្រចាំថ្ងៃដែលគាត់ចូលចិត្តធ្វើជាងគេគឺលេងហ្គេម បន្ទាប់មកទៀតគឺការសសេរបទចម្រៀង ចំណែកស្ត្រីដែលគាត់ចង់បានត្រូវមានលក្ខណ:សម្បត្តិទីមួយ កាន់សិល្ប៍៥ ទី២ មិនត្រូវច្រឡំសសេរពាក្យ​ นะค่ะ (=សសេរថៃខុស)។

After Footer (Active) - damrei Mr1 Zone2

បន្ថែមលើនេះទៅទៀតគាត់បានប្រាប់ថាករណីគាត់មានមិត្តស្រីគាត់ចូលចិត្តឆាតទៅតែពេលយប់ទេ បើគាត់ចាប់ផ្តើមចង់តាមនរណាគេគាត់នឹងឆាតពាក្យថា “គេងឬនៅ” ទៅកាន់ម្នាក់នោះ។

ប្លែកទេ? អាចធ្វើបានទេយើងចង់បានអាយដលដែលយើងស្តាប់ចម្រៀងរបស់គាត់នៅតាមបាផ៉ាប់ គួរចាប់ផ្តើមប្រតិបត្តិធម៌ កាន់សិល្ប៍ប្រាំអោយបានខ្ជាប់ខ្ជួន ហាសហា។

អត្ថបទដោយ សា