Yes!! August Vachiravit ទទួលបានពានរង្វាន់ Thailand Fever Award ជាតារ៉ាសម្តែងប្រុសល្អបំផុតប្រចាំឆ្នាំ ២០២១ !

តារ៉ាប្រុសរបស់យើងបានចាប់ផ្តើអាជីពជាតារ៉ាសម្តែងជាយូរមកហើយដែលភាគច្រើនគាត់សម្តែងជាតួបន្ទាប់បន្សំ រហូតមកដល់ឆ្នាំ ២០២១ គាត់ទទួលបានឧកាសសម្តែងជាតួឯប្រុសក្នុងរឿង “แม่ครัวคนใหม่ My Mischievous Fiancee” ជារឿងដែលមាន​ Ratting ខ្ពស់ខ្លាំងប្រចាំឆ្នាំ។ ស្ទើរតែគ្រប់គ្នាចាប់ផ្តើមលង់ស្រលាញ់ ហើយចុះឈ្មោះធ្វើជាអ្នកគាំទ្ររបស់គាត់​រហូត ចុងក្រោយ August Vachiravit ជាប់ឈ្មោះចូលប្រកួតយករង្វាន់ និងទទួលបានជោគជ័យក្នុងនាមជាតារ៉ាសម្តែងប្រុសល្អបំផុតប្រចាំឆ្នាំ ២០២១។

នៅល្ងាចថ្ងៃទី ៧ កុម្ភ:នេះខាងក្រុមរៀបចំកម្មវិធីបោះឆ្នោតជ្រើសរើសតារ៉ាឆ្នើមប្រចាំឆ្នាំ ២០២១ បានចាត់ចែងអោយមានការប្រកាសរង្វាន់ឡើងដែលមានតារ៉ាជាច្រើនរូបបានចូលរួម ក្នុងនោះតួឯកប្រុស August ទទួលបានសម្លេងគាំទ្រច្រើនជាងគេ​ហើយបានរង្វាន់ Fever Awards 2021 (Best Male Actor) យកទៅគ្រប់គ្រង។
After Footer (Active) - damrei Mr1 Zone2

លោកបានឡើងទទួលរង្វាន់ដោយក្តីរំភើបនិងភ័យបន្តិចៗព្រោះវាជាលើកដំបូងរបស់គាត់ August បាននិយាយអរគុណហើយអរគុណទៀតទៅកាន់គ្រប់គ្នាជាពិសេសហ្វែនៗដែលគាំទ្រ និងលើកទឹកចិត្តរហូត គាត់មានថ្ងៃនេះ តារ៉ាប្រុសរបស់យើងសន្យាថាគាត់នឹងព្យាយាមអោយការងាររបស់គាត់កាន់តែប្រសើរថែមទៀត។

អាចនិយាយបានថាគាត់សាកសមនឹងរង្វាន់មួយនេះណាស់ ទាំងសង្ហា សម្តែងបានល្អ ហើយរឿង My Mischievous Fiancee ជារឿងដែលធ្វើអោយទស្សនិកជនគ្រប់ផ្ទះមានភាពកក់ក្តៅនិងផ្ទុះសំណើចយ៉ាងក្អាកក្អាយ។

អត្ថបទដោយ សា