ចូលមកថ្មីតែល្បីមិនធម្មតា “Kongthappeak” ទទួលបានរង្វាន់ Best Fever Award 2021!! ហើយដូចដើមគាត់លើកយកឈ្មោះ Bella មកនិយាយទៀតហើយ!
មិនធម្មតាទេតួឯកប្រុសកូនពៅរបស់ទូរទស្សន៍បុស្តិ៍លេខ៣ ចូលមកថ្មីតែទទួលបានប្រជាប្រិយភាពជា តារ៉ាសម្តែងប្រុសដែលឆ្នើមបំផុតប្រចាំឆ្នាំ ២០២១ ក្នុងកម្មវិធីប្រកួតប្រជែងរង្វាន់ Thailand Fever Award 2021 នារាត្រីថ្ងៃទី ៧ កុម្ភ:ម្សិលមិញនេះ។
Kongthappeak ទទួលបានជោគជ័យនេះក្រោយពេលចូលសម្តែងលើកដំបូងរបស់គាត់រឿង “Dare To Love” ដែលមាន Bella Ranee ជាតួឯកស្រី។ រឿងភាគថៃនេះបានក្លាយជារឿងដែលជាប់ចំណាត់ថ្នាក់លេខមួយល្បីបំផុតក្នុងឆ្នាំ ២០២១ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ធ្វើអោយតារ៉ាទាំងគូទទួលបានកានិយមគាំទ្រខ្លាំងរហូតបានក្លាយជាតារ៉ាក្នុងដួងចិត្តរបស់មនុស្សជាច្រើន។
នៅលើឆាកទទួលរង្វាន់ Kongthappeak ឡើងទទួលដោយប្រើប្រាស់ភាសា ថៃ អង់គ្លេស និងភាសាកូរ៉េ គាត់ព្យាយាមនិយាយទាំងបីភាសានេះព្រោះគាត់ចង់អោយហ្វែនៗគ្រប់ទិសទីរបស់គាត់បានលឺ និងទទួលបានការអរគុណរបស់គាត់យ៉ាងពិតប្រាកដ។ គាត់សូមអរគុណខ្លាំងមែនទែចំពោះការគាំទ្រ និងកំលាំងចិត្តដែលគ្រប់គ្នាផ្តល់អោយ។
អ្វីដែលពិសេសសម្រាប់អ្នកគាំទ្រដែលផ្គូរផ្គងគូ Peak-Bella គឺតារ៉ាប្រុសរបស់យើងបានលើកយកឈ្មោះ បែលឡា មកនិយាយនៅលើឆាកទៀតហើយដោយគាត់បាននិយាយអរគុណទៅកាន់តួឯកស្រីរបស់គាត់ដែលធ្វើអោយថ្ងៃនេះឆាប់មកដល់។ និយាយរួមប្រុសក្មេងរបស់ Bella មិនដែលភ្លេចនិយាយពីនាងទេគ្រប់កម្មវិធី គ្រប់កាសម្ភាសន៍ ទោះបីជារឿងបានចប់យូយ៉ាងណាក៏ដោយខាងប្រុសមិនភ្លេចសោះ។
អត្ថបទដោយ សា









