ចុម! អ្នកគ្រូផេនស៊ី ដល់ថ្នាក់ឈ្លោះគ្នាជាមួយមិត្តភក្តិខ្លួនឯងផង ដោយសារតែបុរសរូបនេះ!

មហាជនជាច្រើនច្បាស់ជាបានស្គាល់យ៉ាងច្បាស់ពីភាពល្បីល្បាញ និងប្រជាប្រិយភាពរបស់កំពូលតារាកំប្លែងស្រី Tukky ដែលប្រិយមិត្តតែងតែស្គាល់ថាជាអ្នកគ្រូ ផេនស៊ី។
នាង Tukky តែងតែនាំមកនៅសំណើចមិនចេះជិនណាយជូនដល់ទស្សនិកជន មិនថានៅក្នុងប្រទេសថៃ រឺប្រទេសកម្ពុជាយើងនោះទេ ទេពកោសល្យនិងភាពប៉ិនប្រសប់ក្នុងការសម្តែងនិងដុងខាងកំប្លុកកំប្លែងរបស់កំពូលតារាស្រីរូបនេះ បានធ្វើអោយមហាជនស្រឡាញ់គោរពនាងយ៉ាងខ្លាំង។
ហើយកាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រីរូបនេះបានទម្លាយរឿងរ៉ាវឈ្លោះទាស់ទែងគ្នាជាមួយនឹងមិត្តភក្តិរបស់ខ្លួន ដោយសារតែបុរសសង្ហារមួយរូបកាលពី ១៧ឆ្នាំកន្លងផុតទៅ។
បុរសសំបូរស្នេហ៍ដែលអាចធ្វើអោយកំពូលតារាស្រីរូបនេះ និងមិត្តភក្តិឈ្លោះគ្នានោះគឺ លោក Ice Sarunyu ដែលជាកំពូលតារាប្រុសនៅក្នុងប្រទេសថៃ ហើយក៏ជាតារាប្រុសសង្ហារនៅក្នុងដួងចិត្តរបស់អ្នកគ្រូ ផេនស៊ី និងមិត្តភក្តិផងដែរ។
ក្រោយពេលកំពូលតារាកំប្លែងស្រី Tukky បានទម្លាយរឿងរ៉ាវកាលពីអតីតកាលនេះ តារាប្រុស Ice ក៏បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំងសម្រាប់ទឹកចិត្តស្រឡាញ់របស់អ្នកគ្រូ ផេនខេក ហើយក៏ឆ្លើយតបវិញថា លោកពិតជារំភើបចិត្តខ្លាំងណាស់ ហើយលោកក៏គោរពស្រឡាញ់អ្នកគ្រូផេនស៊ីដែរ ជាពិសេសគឺទេពកោសល្យនិងភាពកំប្លុកកំប្លែងរបស់អ្នកគ្រូតែម្តង៕

After Footer (Active) - damrei Mr1 Zone2