គេមានគូគ្រប់គ្នាកំព្រាតែ “mattperanee” បាត់សង្សារ មិនច្បាស់ថាមកពីខាងប្រុសការងាររវល់ និងគេលែងខ្វល់ពីនាងទេលើកនេះ!!

ពុំទាន់មាននរណាចេញមកបកស្រាយ ឬបញ្ជាក់បន្ថែមលើដ្រាម៉ាដែលកើតមានឡើងចំពោះគូស្នេហ៍តារ៉ាស្រី “mattperanee” និង លោក “songkarn_tae” នោះទេ។ ធ្វើអោយគ្រប់គ្នាសង្ស័យថាបែកគ្នាមែនទែន ព្រោះចុងក្រោយនេះតួឯកស្រីរបស់យើងមិនបានបណ្តើរមិត្តប្រុសមកចូលរួមខួបកំណើតមិនសំលាញ់ taewaew_natapohn ទេ។

After Footer (Active) - damrei Mr1 Zone2

ដោយល្ងាចថ្ងៃទី ៧ ខែកុម្ភ:ម្សិលមិញ Taew, Mew និង Matt បានណាត់គ្នាញ៉ាំអីដើម្បីអបអរសាទថ្ងៃខួបកំណើតរបស់តែវ ទាំងអស់គ្នាបានបណ្តើរស្វាមី និង​មិត្តប្រុសរបស់ខ្លួនមកលើកលែងតែ Matt ដែលមានមិត្តប្រុសដែរតែមកអង្គុយម្នាក់ឯង។ គ្រប់រូបភាព និង វីដេអូនរបស់តារ៉ាទាំងអស់ពុំមានបង្ហាញវត្តមានរបស់លោក songkarn_tae សោះឡើយ។

ធ្វើអោយបណ្តាអ្នកយកពត៌មាន និងហ្វែនៗសន្និដ្ឋានថាបញ្ហាស្នេហារបស់ទាំងគូពេលនេះធ្ងន់ធ្ងរអាចដល់ថ្នាក់ឈប់រស់នៅជាមួយគ្នា ឈប់ចេញទៅណាមកណាជាមួយគ្នាដូចមុនទៀតហើយ។

អត្ថបទដោយ