Jackie_jacqueline ចូលដល់ម៉ែតាមញ៉ែ great_rider10!! សារភាពប្រាប់ម្ចាស់ខ្លួនមិនទាន់បានផល សុំព្យាយាមម្តងទៀតជាមួយអ្នកម្តាយខាងប្រុស!

អ្នកទាំងអស់គ្នាប្រហែលធ្លាប់បានដឹងខ្លះមកហើយថាតារ៉ាស្រី Jackie_jacqueline មានចិត្តស្រលាញ់តារ៉ាប្រុស great_rider10 ដោយនាងធ្លាប់សារភាពជាសាធារណ: ធ្លាប់ប្រាប់តួឯកប្រុសម្នាក់នេះផ្ទាល់ទៀតតែពុំទទួលបានកាឆ្លើយតបតាមដែលនាងត្រូវការ ក្តៅៗថ្ងៃនេះនាងសុំចូលដល់ម្តាយរបស់ great​ តែម្តង!!

After Footer (Active) - damrei Mr1 Zone2

ដោយបានបង្ហោះវីដេអូណែនាំខ្លួនយ៉ាងលំអិតនៅក្នុងអ៊ិនស្តាក្រាមជាមួយ Caption ថា “ជូនចំពោះលោកស្រីគុង (ម្តាយខាងប្រុស) ត្រៀមចុះឈ្មោះចូលប្រកួត.. ” ពិសេសជាងនេះនាងថេក @wangngoenthai @great_rider10 ទាំងពីរនាក់ម្តាយកូនចូលក្នុងផុសទៀត។

នៅក្នុងវីដេអូនាងបាននិយាយណែនាំឈ្មោះ អាយុ រង្វាស់ដងខ្លួន ជាបេក្ខនារីលេងរៀងទី ៣៧៥ មានចំណង់ចំណូលចិត្តលើរឿងលក់ឥវ៉ាន់អ្វីក៏នាងអាចលក់បានដែរ ហើយជាទូទៅនាងជាមនុស្សចូលចិត្តពាក់មាសច្រើនបែបនេះ ដូចច្នេះហើយសូមម៉ែគុងម្ចាស់ហាងមាសប្រណីសណ្តោសលើរូបនាងផង។

ចាត់ទុកថាជាតារ៉ាស្រីដែលក្លាហាន និយាយចំៗ ខិតខំពុះពារដើម្បីទទួលបានជោគជ័យ លើកនេះចាំមើល @great_rider10 ចិត្តទន់ព្រមបើកចិត្តទទួលយកនាងអត់ ហើយចាំមើលម៉ាក់ខាងប្រុសគិតយ៉ាងណាដែរ។ ទោះជាយ៉ាងណាក៏ដោយហ្វែនៗសូមនៅខាង Jackie_jacqueline ហើយព្រោះនាងបានធ្វើអស់ពីសមត្ថភាពមែនទែនលើកនេះ ។

អត្ថបទដោយ សា