បន្ទាប់ពីរពត៌មានដ៏អាក្រក់ត្រូវបានចេញផ្សព្វផ្សាយថាតួឯកស្រីកំពូល “Bella Ranee” បានឆ្លងជម្ងឺកូវីដពីបុគ្គលិកនៅកន្លែងធ្វើការគ្រប់ស្ថាប័នទាំងអស់ផ្អើលឈូឆរ និងបារម្មណ៍ពីសុវត្ថិភាពរបស់នាងជាខ្លាំង។
រហូតមកដល់ឥឡូវយើងពុំទាន់បាន Update ពីស្ថានភាពឬអាការ:របស់ Idol នៅឡើយទេ ធ្វើអោយគ្រប់យ៉ាងកាន់តែតានតឹងមួយកម្រិតទៀតសម្រាប់អ្នកគាំទ្រទាំងអស់ ដោយព្រោះមិនដឹងថាពេលនេះ Bella Ranee ពិបាកកម្រិតណាទេ ឬសុខទុកយ៉ាងណានោះទេ?
មិនខុសគ្នាពីហ្វែនៗដែល បណ្តាតារ៉ាអ្នកដែលស្រលាញ់គាំទ្រតារ៉ាស្រីរបស់យើង បាននាំគ្នាចូលមកខមមិនសួរសុខទុក ជូនពរអោយឆាប់ជាសះស្បើយជាច្រើន ចំនួនច្រើនដែលយើងមិនធ្លាប់ឃើញថាមានតារ៉ារូបណាទទួលបានការស្រលាញ់កម្រិតនេះពីមុនមក។
ទោះជាយ៉ាងណាក៏ដោយគ្រប់គ្នាសង្ឃឹមថាគ្រប់យ៉ាងអូខេ សង្ឃឹមថាតារ៉ាស្រីរបស់យើងមានអាការ:ធូរស្រាលជាងមុនពីមួយថ្ងៃទៅមួយថ្ងៃរហូតបានជាសះស្បើយ។ ជូនពរអោយ Bella Ranee ឆាប់ត្រឡប់មកវិញណា ហ្វែនៗនឹកខ្លាំង!!
អត្ថបទដោយ សា








