អីចឹងបានឆាប់ចប់ ម្តាយរបស់ Great_rider10 ប្រកាសរកប្រពន្ធអោយកូន ត្រៀមរង្វាន់មាសសុទ្ធ ៤០ តម្លឹងចាំទទួលកូនប្រសាស្រី!!!

តួឯកប្រុសដែលនៅ Single តែម្នាកឯងក្នុងចំណោមមិត្តភក្តិជិតស្និតទាំងអស់ដូចជាលោក​ Great_rider10 ត្រូវត្រៀមខ្លួនទទួលស្នេហ៍ពីគ្រប់ទិសទីអោយបានល្អហើយពេលនេះ ពីព្រោះម្តាយរបស់គាត់ទើបតែបានផុសប្រកាសតាមរកកូនប្រសារស្រីច្បង មកទទួលរង្វាន់មាសសុទ្ធ ៤០ តម្លឹងនៅក្នុងអ៊ិនស្តាក្រាមរបស់គាត់!

After Footer (Active) - damrei Mr1 Zone2

ដោយម៉ែគុងម្តាយរបស់ Great_rider10 បានផុសរូបជាមួយ​ Caption ថា​ “មកប្រកាសតាមរកកូនប្រសាស្រីចា បើកទទួលជ្រើសរើសកូប្រសាស្រីច្បង អ្នកដែលយកចិត្តកូនប្រុសម៉ែបាន ម៉ែប្រគល់រង្វាន់ឈុតទាំងអស់នេះអោយជារួមមានចំនួន ៤០ តម្លឹង” ។

ចំណែកខាងប្អូនប្រុសរបស់ Great_rider10 ក៏បានផុសនៅក្នុងអ៊ិនស្តាក្រាមរបស់គាត់ដូចគ្នាដោយសសេរថា “ប្រកាសតាមរកកូនប្រសាស្រីហើយបង @Great_rider10 ឈុតមាសនេះចាត់ទុកជាជំនូនពេលចូលមកដំបូង ចាប់អារម្មណ៍អាចចុះឈ្មោះជាមួយ @wanggoenthai​ បាន”។

រីឯម្ចាស់ខ្លួន idol Great បានប្រញ៉ាប់ចូលខមមិនក្នុងផុសរបស់ម្តាយថា “ល្មមៗ គុងងងងងងងងង” ធ្វើអោយមិត្តភក្តិស្និតស្នាលនិងហ្វែនអស់សំណើចនាំគ្នាចូលមកខមមិនតជាច្រើនខមមិន។

អត្ថបទដោយ សា​