ស្អាតហើយមានទៀត! តោះនាំគ្នាទៅមើលខនដូតម្លៃរាប់លានដុល្លាររបស់ LISA សមាជិកក្រុម BLACKPINK!

សិល្បៈករស្រីសញ្ជាតថៃ LISA ដែលជាសមាជិកក្រុម BLACKPINK បានធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលម្ដងទៀតហើយនៅពេលដែលឃើញរូបខនដូររបស់នាង។ សម្រាប់សិល្បៈករស្រីរូបនេះបានប្រលូកក្នុង Kpop បានរយៈពេល៦ឆ្នាំប៉ុនណ្ណោះ ប៉ុន្តែភាពល្បាញល្បីនិងកេរ្ត៍ឈ្មោះលំដាប់អន្តរជាតិរបស់នាងគឺធ្វើឱ្យគេសឹងតែមិនជឿនោះឡើយ។ LISA បានក្លាយជាតារាដែលមាន followers រហូតដល់ 73លាននាក់​ហើយនរណាមិនដឹងពី LISA ក្រុមBLACKPINK។

ហ្វេនៗនិងក្រុមអ្នកកាសែតតែងតែរងចាំមើល LISA គ្រប់ជំហានព្រោះនាងគឺជាអាយខននាពេលបច្ចុប្បន្នដែលអ្នកណាៗក៏ចាប់អារម្មណ៍។ ថ្មីៗនេះដែរ LISA ក៏បានបង្ហោះរូបនាងជាមួយនឹងឆ្កែគួរឱ្យស្រលាញ់របស់តាមIG @lalalalisa_m ដើម្បីបង្ហាញពីសត្វចិញ្ចឹមសំណព្វខ្លួនឱ្យហ្វេនបានដឹង។
ប៉ុន្តែអ្វីដែលធ្វើឱ្យហ្វេនចាប់អារម្មណ៍បំផុតនៅគឺ គេដឹងថា LISA បានប្ដូរកន្លែងរស់នៅដោយទៅនៅកន្លែងដែលហាយសូបំផុតគឺ Penthouse របស់ខនដូរនេះឯង ។ ដូចដែលបានដឹងស្រាប់ហើយថា Penthouse គឺជាបន្ទប់ខនដូជាន់ខ្ពស់បំផុត ទូលាយ និងស្អាត រួមជាមួយនឹងភាពថ្លៃរបស់វាដែលធ្វើឱ្យមានតែអ្នកមានប៉ុណ្ណោះដែលអាចទិញបាន។ ពិសេសទៅទៀតនោះ គេក៏ឃើញថាគ្រឿងសង្ហារឹមដែលនៅក្នុងផ្ទះរបស់ LISAA គឺសុទ្ធតែ Luxury និងមានតម្លៃថ្លៃខ្លាំងដោយត្រឹមតែសាឡុងប៉ុណ្ណោះគឺមានតម្លៃដល់ 1.9លានបាតទៅហើយ។
After Footer (Active) - damrei Mr1 Zone2
Eriya