គូស្នេហ៍តារា JJ Kritsanapoom និង Thanaerng Kanyawee ដែលសេពគប់គ្នាបាន៦ឆ្នាំនោះបានធ្វើឱ្យគេភ្ញាក់ផ្អើលមិនតិចទេថ្ងៃនេះ ដោយអ្នកទាំងពីរប្រកាសថាខ្លួននឹងធ្វើការរកស៊ីជាមួយគ្នា។ ខាងក្រុមកាសែតក៏បានឱ្យដឹងថា តារាទាំំងពីរបានចូលគ្នាបើក ក្រុមហ៊ុនសិល្បៈកំសាន្តមួយឈោ្មះថា QOW Entertaiment ។
ទន្ទឹមនឹងនេះដែរ JJ និង Thanaerng បានបើកកាយមួយចំនួនដែលគួឱ្យស្រលាញ់តាមរយៈ Mint Magazine Thailand គឺពួកគេតែងតែឈ្លោះប្រកែកគ្នានឹងរឿងរកអីញ៉ាំ។ ដូចជាគូផ្សេងទៀតដែរ គូនេះតែឈ្លោះគ្នារឿងបន្តិចបន្តួចដូចថា ពេលដែលខាងប្រុសសួរថាចង់ញ៉ាំអី Thanaerng តែងតបថាអីក៏បាន ដល់ពេលJJ រើសថាញ៉ាំអី Thanaerng ក៏ថាមិនចង់ញ៉ាំទេ។
After Footer (Active) - damrei Mr1 Zone2
អ្វីដែលធ្វើឱ្យហ្វេនច្រណែននោះគឺ JJ បានថតរូបភោជនីយដ្ឋានមួយអាល់បុមទុកហើយដាក់ ចំណងជើងថាអ្វីដែល Thanaerng ចង់ញ៉ាំ មិត្តប្រុសអញ្ជឹងរកណាបានទៀត។Eriya




