ថ្វីត្បិតតែមានសញ្ជាតិខុសគ្នាតែគេសង្កេតឃើញតារាស្រីរូបស្រស់ចំនួនបួនដួងត្រូវបាន មហាជនក៏ដូចជាគេហទំព័ររបស់ ប្រទេសថៃមួយ ចំនួនផ្សព្វផ្សាយថាមានទម្រង់មុខស្រដៀងនិងតួថៃ ។ ចង់ដឹងថាពួកគេជានរណាតោះទៅមើលទាំងអស់គ្នា ។
ស្រីស្អាតតូតា : ធ្លាប់ត្រូវបានខាងផលិតករថៃនិយាយនាងមានទម្រង់មុខស្រដៀងជាមួយតារាសម្តែងថៃដ៏ល្បីគឺ យ៉ា យ៉ា ។ កន្លងមក តូតា ក៏ធ្លាប់ត្រូវបានក្រុមហ៊ុនជ្រើសរើសក្នុងការថតស្ប៉តពាណិជ្ជកម្មមួយចំនួនផងដែរ ។ តូតា ត្រូវបានគេចាត់ទុកជាតារាដែលមានរូបសម្រស់ ស្រស់ស្អាតបែបធម្មជាតិហើយចុងក្រោយនេះនាងកាន់តែបន្ថែមការតុបតែងខ្លួនសិចស៊ី និង ទាន់សម័យជាងមុន ។
សម្រាប់ស្រីស្អាត ឌុច លីដា : ក៏មិនធម្មតាដែរនាងត្រូវបានមហាជនប្រដូចថាមានទម្រង់មុខស្រដៀងទៅនឹងតារាស្រីដ៏ល្បី អាំ ផាត់ឆះរ៉ាផា ។ កន្លងមកផលិតករជាច្រើនសុទ្ធតែនិយាយទម្រង់មុខរបស់ ឌុច លីដា ពិតជាស្រស់ស្អាតជាពិសេសមិនថាថតចំហៀងឬចំមើលទៅស័ក្តិ សមទាំងអស់ ។ ឌុច លីដា ត្រូវបានគេចាត់ទុកជាតារាដែលមានភាពលេចធ្លោនិង មានសមត្ថភាពជាពិសេសនាងក្លាហានអាចសម្តែងបាន គ្រប់ឈុតមិនថាឈុតឆាកស្នេហាព្រឺព្រួចបែបណាក៏ដោយ ។
ងាកមកតារាស្រី ប៉ុប រចនា : ត្រូវបានមហាជនក៏ដូចជាមិត្តរួមអាជីពមួយចំនួននាំគ្នានិយាយថានាងមានទម្រង់មុខស្រដៀងតារាថៃ គីម ប៊ីលលី ស្ទើរ៧០ភាគរយ ។ ប៉ុប រចនា ធ្លាប់បញ្ជាក់ថារំភើបខ្លាំងនៅពេលគេថានាងមានទម្រង់មុខស្រដៀងតួថៃល្បីបែបនេះ ។ ពេលនេះ ប៉ុប រចនា លេចមុខជាបន្តបន្ទាប់ទាំងនៅក្នុងរឿងភាគ និង ស្ប៉តពាណិជ្ជកម្ម ។
ចំណែកអ្នកមេម៉ាយ ឌុច សុភា : ក៏ត្រូវបានមិត្តភក្តិនិយាយស្ទើរគ្រប់មាត់ថានាងមានទម្រង់មុខស្រដៀងតារាជើងចាស់ថៃ អេន ថងប្រាស៊ុម ។ ទោះបីជាមានកូននិងមានវ័យជ្រេបន្តិច តែ ឌុច សុភា នៅតែស្រស់ស្អាតពេលនេះដែរនាងកំពុងថតរឿងភាគថ្មីក្នុងតំណែងជាតួធំ ៕ ចេនី