ជាតារ៉ាស្រីដែលពុំធ្លាប់បង្កររឿងអាស្រូវអោយសង្គមរិះគន់សូម្បីតែម្តង នរណាៗក៏ថា “khemanito” និង “aff_taksaorn” ជាតួឯកស្រីពិតទាំងក្នុងទូរទស្សន៍និងក្នុងជីវិតពិត។ ចុងក្រោយអ្នកទាំងពីរទើបបានធ្វើការជាមួយគ្នាហើសសើរពីគ្នាមិនដាច់ពីម៉ាត់ទេ មើលទៅគីមីត្រូវគ្នាណាស់!
ប្រាកដហើយគេថាខ្មោចមើលឃើញខ្មោច ទេវតាមើលឃើញទេវតា វាមិនប្លែកអីដែលតារ៉ាស្រីមានសណ្តានចិត្តល្អទាំងពីររូបនេះត្រូវគ្នាតាំងពីគ្រាដំបូងដែលបានជួបនោះទេ ដល់ថ្នាក់និយាយនឹកគ្នាកណ្តាលអ៊ិនស្តាក្រាម ថែមថាគ្រាន់តែមើលភ្នែកក៏យល់គ្នាដោយមិនបាច់និយាយទៀតផង។
ដោយតារ៉ាសម្តែងស្រី aff_taksaorn បានផុសរូបគូនៅក្នុងអ៊ិនស្តាក្រាមរបស់នាងហើយបានសសេរសាថា “ធ្វើការក្នុងវិស័យសិល្ប:មកជាយូរឆ្នាំទើបបានមានឧកាសធ្វើការជាមួយ ផេន… លង់ស្រលាញ់ប៉ាដោយ” ហើយ khemanito បានចូលមកខមមិនថា “ស្រលាញ់ម៉ែណាស់ មើលតែភ្នែកក៏យល់ចិត្តគ្នាបាត់ទៅហើយ”។
ចំណែក khemanito បានផុសរូបដូចគ្នាព្រមជាមួយ Caption ថា “នឹកអ្នកម្តាយស្រស់ស្អាតមួយរូបនេះណាស់” ដោយតារ៉ារាមច្បង aff បានចូលមកខមមិនឆ្លងឆ្លើយថា “នឹងខ្លាំងណាស់ នឹកពេលដែលម៉ែកូននាំគ្នាយួរស្រាក់បាយថ្ងៃត្រង់មកញ៉ាំជាមួយគ្នា”។ ហ្វែនៗនាំគ្នាថាមួយគូនេះគួរអោយស្រលាញ់ខ្លាំងណាស់ ចង់អោយពួកគាត់មានការងាររួមគ្នាទៀត។
អត្ថបទដោយ សា





