កាចដាក់សង្សាណាស់ចែ! Ann សួរ A ត្រង់ៗថាចង់ផ្លាស់ប្ដូរឋានៈទៅជាមិត្តភ័ក្ដឬ? កិច្ចសន្ទនាសើចតិចដុតតិច!! មានវីដេអូ
ជាគូរស្នេហ៍អ្នកសិល្បៈដែលគួអោយស្រលាញ់បំផុត សម្រាប់គូរបស់តារាស្រីប្រចាំដួងចិត្តប្រិយមិត្តនិងជាអ្នកដឹងនាំសម្ដែងដ៏ពូកែយ៉ាង Ann Thongprasom ជាមួយនិង A Thinphan ម្ចាស់ចិត្តសែនល្អដែលថ្ងៃនេះអ្នកទាំងពីរចាប់ដៃគ្នាដើរផ្លូវតែមួយជាកំលាំងចិត្តអោយគ្នាទៅវិញទៅមកមកជិត 20ឆ្នាំហើយ អាចនិយាយបានថាយូរមែនទែនយូរដល់ថ្នាក់គ្រប់គ្នាលើកតំណែកជាគូរស្នេហ៍រត់ម៉ារ៉ាតុនទៅហើយ
ក្រៅពីជួយមើលថែគ្នារឿងការងារផ្សេងៗហើយ ប្រសិនបើជាមានពេលវេលាសម្រាកក៏តែងតែឃើញរូបភាពរបស់ A តែងតែនិយាយលេងសើចចំអកឱ្យសង្សាររហូត គ្រប់គ្នាសង្កេតឃើញថាម្ខាងៗសុទ្ធតែសងសឹកគ្នាទៅវិញទៅមកគ្រប់ពេល ចាត់ទុកថាជាផ្នែកមួយសម្រាប់បំពេញអោយជីវិតគូរស្នេហ៍និងក្ដីស្រលាញ់ពិតប្រាកដ ហើយជាក់ស្ដែងជាមួយនិងវីដេអូដែលអាចប្រាប់បានថាអស់សំណើចខ្លាំង ក្រោយពីខាងប្រុសបានស្រែកដាក់ខាងស្រីដោយវាចាថា ហ៊ើយ…..ធ្វើអី
ក្រោយមក Ann បានតតបយ៉ាងលឿនទាន់ចិត្តថា ចង់ប្ដូរឋានក្លាយជាមិត្តឬ ហើយ A ក៏បានឆ្លើយតបថានរណាជាអ្នកចង់ផ្លាស់ប្ដូរខ្លាំងជាងនរណា ប្រយោគចុងក្រោយដែលចាក់ដោតបំផុតនិងមានបង្កប់នូវភាពផ្អែមល្ហែមបំផុតគឺ ខាងស្រីប្រាប់ថាយកទ្រព្យសម្បត្ដិអោយមើលថែសិនមកចាំផ្លាស់ប្ដូរឋានៈអោយតាមក្រោយ បន្ទាប់មក ប្រាប់ថានៅមិនកើតទេបើគ្មាន Ann…….ចាត់ទុកថាជាប្រយោគប្រាប់ថាស្រលាញ់តែមិនចាំបាច់មានពាក្យថាស្រលាញ់ក៏បានដែរ
អត្ថបទដោយ : នីត្តា