សង្ហាណាស់! ទីបំផុតតារាថៃស្រី Cheer Thikhumporn បង្ហាញមុខមិត្តប្រុសរបស់ខ្លួនហើយ ក្រោយស្គាល់គ្នាជាង៣ឆ្នាំ!

ពិតណាស់បើគិតមកដល់បច្ចុប្ប​ន្ននេះ តារាសម្ដែងថៃស្រី Cheer Thikhumporn ចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជិត២០ឆ្នាំមកហើយ តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍គឺកន្លងមក តារាស្រីរូបនេះពុំដែលបង្ហាញមុខគូស្នេហ៍ ឬ បុរសសំខាន់ណាម្នាក់នោះទេ។

យ៉ាងណាមិញទើបតែកាលពីពេលថ្មីៗនេះ Cheer បានទៅចូលរួមកម្មវិធីគម្រប់ខួប៩ឆ្នាំរបស់គ្រឿងសម្អាងមួយ ក្នុងនោះលោក Bick Bencharongkul បានយកបាច់ផ្កាមកSupriseនាងនៅមុខមហាជនជាច្រើន ធ្វើឲ្យគ្រប់គ្នាឆ្ងល់យ៉ាងខ្លាំងថាតើបុរសម្នាក់នោះគឺជានរណាគេ។

ក្នុងនោះផងដែរ ក្រោយពេលចប់កម្មវិធីតារាស្រីរូបនេះបានបានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែត ទាក់ទងនិងលោក Bick យ៉ាងដូច្នេះថា៖

«គាត់ជាមនុស្សដែលមានភាពជិតស្និទ្ធជាមួយខ្ញុំ ជាងអ្នកផ្សេងបន្តិច។ សម្រាប់គាត់ជាមនុស្សពិសេសរបស់ខ្ញុំ នៅពេលនេះយើងស្គាល់គ្នាជាង៣ឆ្នាំហើយ ហើយគាត់ជាមិត្តដ៏ល្អបំផុតតែងតែនៅធ្វើអ្វីៗគ្រប់យ៉ាងដើម្បីខ្ញុំ។ គាត់ពិសេសជាងមិត្តភក្តិដទៃ ព្រោះគាត់តែងតែផ្តល់កម្លាំងចិត្ត និងជាទីប្រឹក្សាដ៏ល្អសម្រាប់ខ្ញុំ។ សម្រាប់ពាក្យថាសង្សារវិញ គឺខ្ញុំមិនប្រើពាក្យមកកំណត់ពីទំនាក់ទំនងរបស់យើងទេ គ្រាន់តែប្រាប់ថាពិសេសគឺពិសេសហើយ»។

យ៉ាងណាមិញក្រោយពេលដែលតារាស្រីរូបនេះ បង្ហាញមុខមនុស្សពិសេសរបស់ខ្លួន ក៏មានមហាជនជាច្រើន បាននាំគ្នាសរសើរពីរូបសម្រស់លោក Bick Bencharongkul ថាពិតជាសង្ហាខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី