អីយ៉ារំភើបណាស់! Kimberly Surprise ខួបកំណើត James Ma​ ទាំងលោកកំពុងតែថតផ្ទាល់តែម្ដង!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កញ្ញា Kimberly និងលោក James Ma ធ្លាប់បានចាប់ដៃគ្នាសម្ដែងរឿងជាមួយគ្នាជាច្រើនលើកច្រើនសារមកហើយ ជាហេតុធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែស្និលស្នាលគ្នា ប្រៀបដូចបងប្អូនបង្កើតអញ្ចឹង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Kimberly បានធ្វើឲ្យ James Ma ភ្ញាក់ផ្អើល ក្រោយពីនាងបានយកនំខួបកំណើតដ៏ស្រស់ស្អាតមួយ ទៅ Surprise James Ma ដល់កន្លែងធ្វើការខណៈលោកកំពុងតែថតដោយមិនដឹងខ្លួននោះទេ។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនសម្ដែងការសប្បាយរីករាយ ព្រោះឃើញទំនាក់ទំនងរវាង Kimberly និង James Ma ពិតជាស្និសស្នាលគ្នាដូចបងប្អូនបង្កើតពិតមែន៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

 

View this post on Instagram

 

A post shared by Kimmy Kimberley? & Mark Prin? (@markprin_kimberley1922) on

អត្ថបទដោយ៖សុីវលី